ហុងកុង៖ ក្រុមហ៊ុន Ant Group មិនមានគម្រោងបោះផ្សាយលក់ភាគហ៊ុនលើកដំបូងរបស់ខ្លួនឡើយ។ នេះបើយោងតាមក្រុមហ៊ុនដែលបាននិយាយនៅលើគណនី Wechat របស់ខ្លួន។
លោក Jack Ma’s Ant Group បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “ក្រោមការណែនាំរបស់និយតករ យើងផ្តោតលើការឆ្ពោះទៅមុខជាលំដាប់ជាមួយនឹងការងារកែតម្រូវរបស់យើង ហើយមិនមានផែនការណាមួយដើម្បីបោះផ្សាយលក់ភាគហ៊ុនលើកដំបូងរបស់ខ្លួន (IPO) នោះទេ” ៕ ប្រភព៖រ៉យទ័រ