Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវជាតិ និងអន្តរជាតិ ឆ្លងដែនចេញ-ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួនច្រើនឡើង ចាប់ផ្តើមនឹងវិលទៅរកភាពប្រក្រតីឡើងវិញ

ភ្នំពេញ៖ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការប្រទេសឡើងវិញ ដំណើការសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មផ្សេងៗ ក៏ចាប់ផ្តើមដំណើរការជាហូហែរ ក្នុងនោះ ឱ្យវិស័យទេសចរណ៍មាន​សកម្មភាព ជបណ្តើរៗ ដែលជាក្តី​សង្ឃឹមឡើងវិញ តាមរយៈការចេញចូលនៃកំណើនភ្ញៀវទេសចរ។

ចាប់តាំងពីប្រទេសកម្ពុជា និងថៃ បានសម្រេចបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២២  ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន បានឆ្លងដែនចេញ-ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលគេសង្ឃឹមថា ស្ថានភាពនៃវិស័យទេសចរ​ណ៍ ចាប់ផ្តើមនឹងវិលទៅរកភាពប្រក្រតីឡើងវិញ។​

សូមជម្រាបថា បន្ទាប់ពីភាគីទាំងពីរកម្ពុជា ថៃ បានចាក់សោបិទព្រំដែន ក្នុងគោលបំណងរួមគ្នា បង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បានធ្វើឲ្យមានសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងអ្នកដំណើរឆ្លងកាត់ចេញ-ចូល មានសភាពស្ងប់ស្ងាត់។

ប៉ុន្តែបើយោងតាមមន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានអះអាងថា ក្នុងរយៈពេលមួយខែពេញ ពោលគឺខែឧសភា មានភ្ញៀវទេចរជាតិ និងអន្តរជាតិ បានឆ្លងកាត់ចេញ-ចូល ប្រទេសកម្ពុជា និងថៃ តាមច្រកនេះ មានរហូតដល់ជាង ៨ម៉ឺននាក់។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នាគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យអ្នក​ព័ត៌មានដឹងថា ក្នុងមួយខែឧសភាពេញ មានភ្ញៀវជាតិ និងអន្តរជាតិ ចំនួន ៨១.៤៧១នាក់ ក្នងនោះ អ្នកដំណើរចូលមានចំនួន ៣៩.៨៧២នាក់ មាន ៥៩សញ្ជាតិ ក្នុងនោះមានជនបរទេស ចំនួន ១៤.៥៥១នាក់ ពលរដ្ឋខ្មែរ មានចំនួន ២៥.២២១នាក់។ ចំណែកអ្នកដំណើរចេញសរុប ចំនួន ៤១.៥៩៩នាក់ មាន ៥៩សញ្ជាតិ ក្នុងនោះជនបរទេស ចំនួន ៩.៩៨៥នាក់ និងពលរដ្ឋខ្មែរ ចំនួន ៣១.៦១៤នាក់។

គួរបញ្ជាក់ថា បើតាមលោកឧត្តមសេនីយ៍ត្រី សម្រាប់រយៈពេលពេញមួយខែឧសភា ឆ្នាំ២០២២ ចាប់តាំងពីបើកដំណើរការ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញមក អ្វីដែលគួរឲ្យកត់សម្គាល់គឺកំណើនភ្ញៀវជាតិអន្តរជាតិ បានកើនឡើងជារៀងរាល់ថ្ងៃ៕

spot_img
×