Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ.ត់​គួរឲ្យ​ខ្លាច​ណា​ស់! ក្មេងប្​រុស​ម្នាក់ ដើរ​ទទូរ​ឆ័ត្រ ខណៈ​មេឃ​កំពុង​ភ្លៀង ស្រាប់​តែរ.ន្ទះ​បា.ញ់​ផាំង…

ក្មេងប្រុសម្នាក់ ពិតជាសំណាងណាស់ ដែលបានរួចផុតពីគ្រោះរន្ទះបាញ់ដ៏រន្ធត់ នៅពេលដែលរូបគេកំពុងដើរទទូរឆ័ត្រ ខណៈមេឃកំពុងភ្លៀង។ យ៉ាងណាមិញ វីដេអូឃ្លីបនៃហេតុការណ៍នេះ ដែលត្រូវបានកត់ត្រាដោយកាមេរ៉ាសុវត្តិភាពផ្ទះមួយ កាលពីវេលាម៉ោង ៦ និង១០ នាទី ល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២២ កំពុងរីករាលដាលនៅលើបណ្តាញសង្គម ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកនិយមលេងអ៊ីនធឺណិត។

តាមវីដេអូឃ្លីបបានបង្ហាញ ភ្លៀងកំពុងធ្លាក់នៅខាងក្រៅ ក្មេងប្រុសពាក់អាវកីឡាពណ៌ទឹកក្រូច បានដើរកាន់ឆ័ត្រនៅទីធ្លាសំយ៉ាបផ្ទះ។ ប៉ុន្តែ អ្វីដែលរន្ធត់នោះ គឺរំពេចនោះ​ ក៏ស្រាប់តែមានសំឡេងផ្ទុះ​យ៉ាងសន្ធោសន្ធៅ​ បែកផ្កាភ្លើងចំផ្នែកខាងឆ្វេងក្មេងប្រុសនោះតែម្តង។

ភ្លាមៗនោះ ក្មេងប្រុសរូបនោះ បានទម្លាក់ឆ័ត្រ​អង្គុយចុះឱនក្បាល​និងខ្ទប់ត្រចៀក ទាំងអារម្មណ៍តក់ស្លុតស្ទើរគាំងបេះដូង។ តែទោះយ៉ាងណា បន្ទាប់ក្រាបចុះ ក្មេងប្រុសនោះ​ក៏ងើបទៅ​រកឆ័ត្រ រួចប្រញាប់ចូលទៅ​ខាងក្នុងផ្ទះ​វិញ​យ៉ាងលឿន។

វីដេអូឃ្លីបនេះ ត្រូវបានចែកចាយតៗគ្នាយ៉ាងរហ័ស នៅលើបណ្តាញសង្គម មនុស្សជាច្រើនគិតថា ក្មេងប្រុសនោះពិតជាសំណាងណាស់ ពេលរន្ទះបាញ់ចំត្រចៀក ដោយមិនរងរបួស។ ជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើនបានចែករំលែកបទពិសោធន៍របស់ខ្លួនថា មិនគួរកាន់ឆ័ត្រឡើយ ជាពិសេស ចុងដែកចង្អុលរបស់វា ពេលទទូរដើរក្រោមភ្លៀង គឺប្រៀបដូចជារន្ទះអុីចឹង ដែលពិតជាគ្រោះថ្នាក់ខ្លាំងណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×