Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ក្រុម​អ្នកដើរ​លេ​ង នាំគ្នា​ជា.ន់ បំ.ផ្លាញ​ស្រូវ​អ្នកភូមិ ព្រោះតែ​ដើម្បី… ថតរូប

spot_img

ដោយសារសម្រស់ធម្មជាតិវាលស្រូវដ៏ទាក់ទាញ នៅទីប្រជុំជន Sekinchan ប្រទេសម៉ាឡេស៊ី អ្នកដើរលេងខ្វះការពិចារណាមួយចំនួន បានដើរជាន់បំផ្លាញស្រូវអ្នកភូមិ ព្រោះតែដើម្បីថតរូប ដែលឃើញហើយពិតជាគួរឲ្យហួសចិត្តខ្លាំងតែម្តង។

ថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុក Inforoadblock បានចែករំលែករូបភាពមនុស្សឈរនៅខាងក្នុងវាលស្រែ ដើម្បីថតរូប ដែលបណ្តាលឱ្យស្រូវត្រូវរលំនៅក្រោមជើងរបស់ពួកគេ ដោយបានភ្ជាប់ Caption សរសេរថា «​ទោះបីទីនោះ ជា​កន្លែងទាក់ទាញភ្ញៀវទេសចរក៏ដោយ ក៏មិនត្រូវទៅបំផ្លាញស្រូវរបស់អ្នកដទៃបែបនេះឡើយ​»​។

នៅក្នុងរូបភាពដែលបានបង្ហាញ គេអាចឃើញមនុស្សឈរនៅខាងក្នុងវាលស្រែ តាមរយៈ «ផ្លូវ» ដែលបានបង្កើតឡើង បន្ទាប់ពីពួកគេបានដើរជាន់ និងបំផ្លាញដំណាំស្រូវ។

ក្រោយពីបានឃើញបែបនេះ អ្នកនិយមលេងអុីនធើរណិត​បានថ្កោលទោសចំពោះទង្វើនេះ ដោយបានសង្កត់ធ្ងន់ថា «វាលស្រែ និងរុក្ខជាតិ ជាផ្នែកមួយនៃការចិញ្ចឹមជីវិតរបស់មនុស្ស ដូច្នេះហើយ ពួកអ្នកមិនគួរណាត្រូវធ្វើឲ្យខូចខាត ដោយសារការថតរូបនោះឡើយ, សិទ្ធិរបស់ប្រជាជននៅ​ទីនោះ ជាកន្លែងដែលពួកគេ​បង្កើតរបរចិញ្ចឹមជីវិតតាមរយៈការធ្វើស្រូវ ហើយបើ​អ្នកមកធ្វើទង្វើ​បែបនេះ សួរថាតើពួកគេនឹងត្រូវខាតបង់យ៉ាងណា»។

អ្នកលេងម្នាក់បានបញ្ចេញមតិថា៖ «ហេតុអ្វីបានជាអ្នកបំផ្លាញជីវភាពអ្នកដ៏ទៃ? មានផ្លូវ (កំណត់) នៅទីនោះមែនទេ? ប្រសិនបើអ្នកចង់ចូល សូមប្រើផ្លូវទាំងនោះដោយភាពត្រឹមត្រូវ។ ចង់បំផ្លាញជីវភាពអ្នកដ៏ទៃដើម្បីអ្វី? ដោយសារទង្វើ​ស្វា​បែបនេះ​ហើយ ទើបអ្នកដទៃ​មិនត្រូវបានអនុញ្ញាតឱ្យទៅកាន់ទីនោះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×