នេះពិតជារឿងដ៏គួរឲ្យអស់សំណើចខ្លាំង គ្រាដែលបានឃើញយុវជនម្នាក់ ចង់សាកកម្លាំងផ្លែទុរេន ជាមួយក្បាល ថាតើវាបែកឬមិនបែក ហើយជាលទ្ធផល ស្រក់ឈាមជោគក្បាលមនុស្សតែម្តង។
ថ្មីៗនេះ (ថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2022) អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Ratchakrit Supkitchanon បានបង្ហោះវីដេអូប្លែកថ្មី នៅហាងទុរេន Jay Ann ខេត្ត Saraburi ដោយបង្ហាញក្បាលមនុស្ស ប៉ះជាមួយផ្លែទុរេន ដោយសរសេរ Caption ថា៖ «ខ្ទេចខ្លាំងតែម្តង ថាបែកៗមែន ទុរេន Jay Ann អ្នកខេត្ត សារ៉ាបូរី ពុំត្រឹមរសជាតិឈ្ងុយឆ្ងាញ់ទេ តែថែមទាំងរឹងមាំខ្លាំងទៀតផង Oh my god!»។
ក្នុងឃ្លីបបានបង្ហាញ ខណៈក្រុមកម្មករក្មេងៗកំពុងលេងទុរេនបោះចូលកន្រ្តក នៅពេលនោះ យុវជនម្នាក់ បានឈរចាំចងសាកក្បាលជាមួយផ្លែទុរេន ហើយភ្លាមៗនោះ មិត្តភក្តិរបស់គេ ក៏បានបោះផ្លែទុរេន ទៅកាន់ ហើយយុវជនដ៏ក្លាហាននោះ បានឱនក្បាល «ទទួល» ដើម្បី «តែត» វាចូលទៅក្នុងកន្រ្តក ដែលឃើញហើយពិតជាអស្ចារ្យមែន។
ប៉ុន្តែ អ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ គឺជាលទ្ធផល ក្បាលយុវជននោះ បានហូរឈាមស្រោចមុខស្តែងៗតែម្តង។ បើទោះជាឈឺផ្សាយ៉ាងណា ក៏យុវជនរូបនោះ នៅតែញញឹម ហើយពោលពាក្យថា៖ «ខ្ញុំមិនអាចចាំអ្វីបានទេ ប៉ុន្តែ… ក្បាលខ្ញុំនឹងអាចដេរច្រើនថ្នេរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




