Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហានថៃម្នាក់ នាំសង្សារទៅច្រ.បាច់.ក បើករថយន្ដទៅបញ្ចាំយកលុយចាយ

រាជធានីបាងកក៖ ទាហានថៃម្នាក់ មានបុណ្យស័ក្ដិគួរសមដែរ តែមានចរិតដ៏លាមក នាំសង្សារជាគ្រូបង្រៀន ទៅច្រ.បាច់.ក ហើយយករថយន្ដទៅបញ្ចាំ យកប្រាក់ចាយ ហើយចុងក្រោយប៉ូលិសក្របួចក នាំទៅចាត់ការតាមច្បាប់។

សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២ ថា អ្នកគ្រូបង្រៀនម្នាក់ អាយុ៤០ឆ្នាំ ឈ្មោះ វ៉ានីដា អូមថែត (Wanida Omthet) បានបាត់ខ្លួន ពីស្រុកគៀងក្រាក់ចា (Kaeng Krachan) ខេត្តផេតប៊ូរីរាំ កាលពី២សប្ដាហ៍មុន។ ប៉ុន្ដែក្រោយមក គេប្រទះឃើញនាង នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងស្រុកមឿង (Muang) ខេត្តផេតប៊ូរីរាំ ប្រទេសថៃ។

លោកឧត្ដមសេនីយ៍ អ៊ុយថៃ កាវីនដេចាថន (Uthai Kawindechathorn) ស្នងការនគរបាលខេត្តផេតប៊ូរីរាំ (Phetchaburi) បានបញ្ជាក់ កាលពីថ្ងៃសុក្រ ថា ក្រោយពេលប្រទះឃើញសាក.សពរបស់ជនរងគ្រោះ ទើបឈានដល់ការចាប់ខ្លួនមិត្ដភក្ដិដ៏ជិតស្និទ្ធរបស់នាង អាយុ៣០ឆ្នាំ មានតួនាទីជាមន្រ្ដីយោធាម្នាក់ ក្រោមការចោទប្រកា.ន់ពីបទឃាត.កម្ម។ ជនសង័្សយ ឈ្មោះ ស៊ូរិន ប្រាមណយ (Surin Pramnoi) មានឋានន្ដរស័ក្ដិវរសេនីយ៍ទោយោធា នៃជំរំសង្គ្រាមពិសេសគៀងក្រាក់ចា ហើយជននេះបានសារភាពថា គេបានច្រ.បា.ច់.កនាង វ៉ានីដា អូមថែត (Wanida Omthet) មុននឹងយករថយន្ដទៅបញ្ចាំ។

សាច់ញាតិ បានរាយការណ៍ទៅប៉ូលិសមូលដ្ឋានថា នាង Wanida ជាគ្រូបង្រៀន នៅក្នុងស្រុកគៀងក្រាក់ចា។ នាង Wanida និង រថយន្ដតូយ៉ូតា Revo Pick Up របស់នាង បានបាត់ តាំងពីយប់ ថ្ងៃទី២៦ ខែឧសភា។ ប៉ុន្ដែក្រោយពេលសាកសួរសាច់ញាតិ និង មិត្តភក្ដិជាច្រើននាក់រួចមក មន្រ្ដីស៊ើបអង្កេត ក៏ឈានដល់ការកំណត់អត្ដសញ្ញាណមុខសញ្ញា និង ចាប់ខ្លួនជនសង័្សយ។

លោកស្នងការប៉ូលិស បានបន្ដថា ដំបូងឡើយ ជនសង័្សយ បានសារភាពថា គេបានឈ្លោះជាមួយស្រ្ដីរងគ្រោះ ដោយសាររឿងប្រច័ណ្ឌ។ ប៉ុន្ដែក្រោយមក អ្នកស៊ើបអង្កេត បានរកឃើញរថយន្តរបស់អ្នកគ្រូរងគ្រោះ នៅផ្ទះរបស់អ្នកផ្សេង ហើយម្ចាស់ផ្ទះបានប្រាប់ថា ជនសង័្សយបានយកមកបញ្ចាំ ដើម្បីលុយ។ លុះពេលក្រុមស៊ើបអង្កេត បាននាំជនសង័្សយ ទៅជួបមេបញ្ជាការទាហានរបស់គេ ទើបគេបានសារភាពថា ដោយសារការឈ្លោះប្រកែកគ្នាយ៉ាងក្តៅខ្លាំងជាមួយនាង រហូតទប់កំ.ហឹងលែងបាន ក៏ច្រ.បាច់.កនាង នៅក្នុងរថយន្ត កាលពីថ្ងៃទី២៦ ខែឧសភា ហើយយកទៅបោះ.ចោល នៅក្នុងស្រះទឹក។ ដោយឡែក រថយន្ដក៏យកទៅបញ្ចាំ យកប្រាក់ទៅដោះស្រាយការចំណាយផ្សេងៗ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×