Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការ​ឃុំខ្លួន​ឧកញ៉ា ហូ ចំរើន ចោទប្រកាន់​ពីបទ គំរាមកំហែង​ថា​នឹង​សម្លាប់​

spot_img

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ឧកញ៉ា ហូ ចំរើន ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្ដោះអាសន្ន ដោយ​ចោទប្រកាន់​ពីបទ គំរាមកំហែង​ថា​នឹង​សម្លាប់ យោងតាម​មាត្រា​២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ចប់​ការសួរនាំ​ឧកញ៉ា ហូ ចំរើន ដោយ​សម្រេច​ចោទប្រកាន់​ពីបទ គំរាមកំហែង​ថា​នឹង​សម្លាប់ យោងតាម​មាត្រា​២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​អាច​ផ្តន្ទាទោស​ពី​៦ ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ទៅ​៤​លាន​រៀល​។ បន្ទាប់​ពី​ការចោទប្រកាន់​រួច លោក សៀង សុខ បាន​បញ្ជូន​ទៅ​ដៃដល់​ចៅក្រម ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។ ក្នុងដំណាក់កាល លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​បាន​សួរដេញដោល​ហើយ​បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ឧកញ៉ា ហូ ចំរើន ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្ដោះអាសន្ន​។​

​ឧត្ដមសេនីយ៍ឯក និង​ជា​ឧកញ៉ា ហូ ចំរើន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ឃាត់ខ្លួន ពាក់ព័ន្ធ​ការបាញ់បោះ​សេរី​ដែល​បាញ់​គំរាម ប្រពន្ធ ម្តាយ​និង ឪពុក ក្មេ​ក នៅក្នុង​ផ្ទះ​វិឡា​ផ្ទាល់ខ្លួន ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងឲ្យដឹងថា ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ ឧកញ៉ា ហូរ ចំរើន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ឃាត់ខ្លួន ពាក់ព័ន្ធ​ការបាញ់បោះ​សេរី​ប្រហែល​៦-៧​គ្រាប់ កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ នៅក្នុង​ផ្ទះ​វិឡា​មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

នៅពេល​នេះ​ឧកញ៉ា ហូរ ចំរើន កំពុងស្ថិត​នៅ​ក្នុង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កំពុង​រៀបចំ​បញ្ជូន​ទៅកាន់​តុលាការ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×