Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីទៀត​ហើយ! សូម​ប្រយ័ត្ន​ផង គ្រូ​មហា​ជ័​យ អះអាង​ថា ខ្លួន និង​សត្វ​ឆ្កែ ឃើញ​ខ្មោចព្រាយ​បិ​សាច​ស្តែង​ៗ កំពុង​ដើរពាស​ពេញ​ស្រុកភូ​មិ…

spot_img

ប្រិយមិត្តបានស្គាល់ច្បាស់ហើយ គ្រូមហាជ័យ បារមីស្តេចនាគ ដែលល្បីឈ្មោះខ្លាំង ត្រូវមហាជនជេរផ្អើលពេញប្រទេស បន្ទាប់ចាប់ផ្តើមតាំងពីចេញមុខអះអាងថា ខ្លួនជាអ្នកហៅទឹកភ្លៀង ធ្លាក់មកយ៉ាងត្រជាក់ត្រជុំ ខណៈចំពេលរដូវកក់ខែ មើលឃើញនាគពិតៗ និងមួយរយៈចុងក្រោយនេះ ក៏អះអាងស្តេចនាគចូលសន្ធិតទាំងក្រុម ផ្អើលពេញផ្ទៃទទ្លេតែម្តង។

ក្រៅពីធ្វើឲ្យមហាជនសម្តែងការហួសចិត្តខ្លាំង ទាក់ទងរឿងទាំងនេះ គ្រូមហាជ័យ គឺនៅតែចេញមុខនិយាយជាហូរហែ អំពីអប៉ីជំនឿផ្សេងៗ និងជាពិសេសមានយ័ន្តគាថា​ហៅភ្ញៀវ​ ហៅលាភ​សំណាង ជាដើម ខណៈមនុស្សជាច្រើនបានឮហើយ រឹតកាន់តែអស់សំណើច។

ដោយឡែក ថ្មីៗនេះ គ្រូល្បីត្រូវគេជេរមិនចេះចប់រូបនេះ បានចេញមកអះអាងថា នាពេលនេះ ចាប់ផ្តើមមានខ្មោចព្រាយបិសាច «ដើរល្បាត» ចេញមកហើយ ដោយស្តេចបិសាច បានទម្លាក់កូនចៅនៅគ្រប់ទីកន្លែងទាំងអស់ ហេតុនេះ សូមឲ្យបងប្អូននៅតាមស្រុកភូមិមានការប្រុងប្រយ័ត្ន កុំដើរហិចហើរពេលយប់ ជាពិសេសអ្នកដែលអត់មានសិល៍ «ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ» ក្នុងខ្លួន និងអត់មានអំណាចបារមី «វត្ថុស័ក្តិសិទ្ធិ» ទុកការពារខ្លួន គឺពិបាកហើយ ព្រោះថា លោកគ្រូ និងសត្វឆ្កែ បានឃើញស្រស់ៗនឹងភ្នែកតែម្តង។

តែទោះយ៉ាងណា កុំភ័យបារម្ភអី គ្រូមហាជ័យ មាន «វត្ថុស័ក្តិសិទ្ធិ» ជួយបាន គឺរូបសេ្តចយក្ស យក្ស​វេស្សវ័ណ។ ហេតុនេះ គ្រូប្រាប់ថា បើចង់បានសេចក្តីសុខ សូមមកទាក់ទងយក «វត្ថុស័ក្តិសិទ្ធិ» នេះរក្សាទុកក្នុងផ្ទះម្នាក់មួយទៅ នឹងអាចបណ្តេញកម្ចាត់ខ្មោចព្រាយបិសាចហើយ។

ក្រោយពីបានឮហួសចិត្តខ្លាំង មហាជនបាននាំគ្នាចំអកចំៗថា៖ «ព្រាយបីសាច មិនគួរអោយខ្លាចទេ បើគួរខ្លាចនោះគឺមនុស្សបន្លាចមនុស្ស, ខ្មោចមកហើយឆាប់មករកយ័ន្តអញភ្លាម, ខ្មោចដើរយប់ ព្រោះវាបែកម៉ា, នេះជាអំពើបំពុលសង្គម ដ៏ជាក់ស្ដែង ។ ស្រុកកំពុងមានសន្តិភាព វាបំភ័យថា មានខ្មោចបីសាច ដើរពាសវាលពាសកាល ពេញភូមិស្រុក ធ្វើឲ្យអារម្មណ៍អ្នកជឿវា រត់រកវាជួយ ។ សូមក្រសួងណាដែលមានសមត្ថកិច្ចលើរឿងនេះ មេត្តាជួយដោះស្រាយ នឹងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងផង!! ។ តើវាមានសិទ្ធអ្វីទៅ ក្នុងការបំពុលសង្គមយើងនេះ ?????»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×