Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងគៀវ អួតអាងពីការស.ម្លាប់កងទ័ពរុស្ស៊ី កើនជាង៤០ ០០០នាក់ នៅក្នុងសង្គ្រាម

រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា រុស្ស៊ី បានបាត់បង់កងទ័ព ជាង៤ម៉ឺននាក់ ដោយរួមទាំងមេបញ្ជាការកំពូលថ្នាក់ឧត្ដមសេនីយ៍ ជាង១០នាក់ និង ថ្នាក់វរសេនីយ៍ជិត៥០នាក់ ប៉ុន្ដែគាត់មិនបានបញ្ជាក់ អំពីចំនួនកម្លាំងការពារទឹកដីរបស់ក្រុងគៀវ បានបាត់បង់ជីវិតនោះឡើយ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៣ ខែមិថុនា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានបញ្ជាក់ នៅថ្ងៃចន្ទ ថា ចាប់តាំងពីផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ រុស្ស៊ីបានបាត់បង់កម្លាំងទាហាន នៅក្នុងសង្គ្រាមអ៊ុយក្រែន បានកើនឡើងដល់ជាង៤០ ០០០នាក់។

ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង នៅក្នុងសុន្ទរកថា ប្រចាំរាត្រីរបស់គាត់ ទៅកាន់ប្រជាជាតិរបស់ខ្លួន ថា«ក្រុមឧត្តមសេនីយ៍រុស្ស៊ី មើលឃើញប្រជាជនសាមញ្ញរបស់ខ្លួន សម្រាប់គ្រាន់តែជាឧបករណ៍សម្រាប់ប្រើប្រាស់នៅក្នុងសង្រ្គាម ដើម្បីទទួលបានអត្ថប្រយោជន៍មួយចំនួនតែប៉ុណ្ណោះ ទាំងកម្លាំងមនុស្ស និង សម្ភារសឹក។ សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យរុស្សីបាត់បង់កងទ័ព ជំនួន៤០ ០០០នាក់។ នេះជាចំនួនកងទ័ពរុស្ស៊ី ដ៏ច្រើនបំផុត បានបាត់បង់ជីវិត នៅក្នុងសមរភូមិ។

ជាមួយគ្នានេះ បណ្ដាញផ្សព្វផ្សាយល្បីៗជាច្រើន នៅលើពិភពលោក ក៏បានរាយការណ៍ថា ក្រៅពីការបាត់បង់កងទ័ពដ៏ច្រើននោះ រុស្ស៊ីក៏បានបាត់បង់មេបញ្ជាការថ្នាក់ឧត្ដមសេនីយ៍ ចំនួន១១នាក់ និង ថ្នាក់វរសេនីយ៍ យ៉ាងតិច៤៩នាក់។

ដោយឡែក ទស្សនាវដ្ដីយោធា Sofrep បានចេញផ្សាយ កាលពីពេលកន្លងមក ថា រុស្ស៊ី បានចំណាយលើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ចំនួន៩០០លានដុល្លារសហរដ្ឋអាមេរិក ក្នុង១ថ្ងៃៗ។ ការចំណាយដ៏ច្រើនលើសលុបនេះ ដោយផ្គត់ផ្គង់ទៅលើគ្រឿងសឹក និង ជួលទាហានមកច្បាំងផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×