Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ស្រលាញ់ ស្រ្តី​ម្នាក់ មិនដែល​កាត់​ក្រចក​រយៈពេល ៣៣ ឆ្នាំ រក្សា​បាន​ប្រវែង​រហូតដល់​ទៅ…

spot_img

ស្ត្រីមកពីរដ្ឋ Indiana សហរដ្ឋអាមេរិក​បានថែរក្សាឲ្យក្រចកលូតរហូតប្រវែងជាង ៤០ សង់ទីម៉ែត្រ បន្ទាប់ពីនាងបានរក្សាឲ្យទុកមិនកាត់អស់រយៈពេល ៣៣ ឆ្នាំ។

Cordelia Adams អាយុ ៥៩ ឆ្នាំ មកពី Gary រដ្ឋ Indiana សហរដ្ឋអាមេរិក បានសម្រេចចិត្តបណ្តុះក្រចករបស់នាងនៅឆ្នាំ ១៩៨៩ ដោយសារតែនាងស្រឡាញ់ក្រចកវែងរបស់ម្តាយនាង។

ចាប់តាំងពីពេលនោះមក អស់រយៈពេលជាង ៣ ទសវត្សរ៍ មកហើយ ក្រចកដៃរបស់ Cordelia Adams មានប្រវែងប្រហែល 40.6 សង់ទីម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ Cordelia តែងតែចង់ទុកក្រចកឱ្យវែងប្រហែល ៣០ សង់ទីម៉ែត្រ ប៉ុណ្ណោះ ដូច្នេះហើយ នាងក៏កាត់វាទៅតាមប្រវែងដែលនាងចង់បាននេះ។

ជាមួយនឹងក្រចកវែងបែបនេះ Cordelia Adams បាននិយាយថា នាងពិតជាមានការពិបាកបន្តិច ក្នុងការដំណើរការប្រចាំថ្ងៃ ទោះបីជាប៉ុន្មានឆ្នាំមកនេះ នាងបានក្លាយជាទម្លាប់ក្នុងការរស់នៅជាមួយវាក៏ដោយ។ ព្រោះជាការពិត នាងថា៖ «ក្រចកដៃវែងនឹងត្រូវបត់ ដូច្នេះប្រសិនបើខ្ញុំកាន់អ្វីមួយ វាងាយនឹងធ្លាក់។ ការលាងចានជារៀងរាល់ថ្ងៃ ឬប្រើទូរស័ព្ទ ក៏ជាបញ្ហាប្រឈមផងដែរ»។

Cordelia បន្តថា «ប្រសិនបើខ្ញុំកំពុងធ្វើម្ហូប ឬធ្វើប៊ឺហ្គឺ វាមានបញ្ហាផងដែរ ក្នុងការដាក់សាច់នៅក្នុងនំបុ័ង ឬដាក់វានៅក្នុងឆ្នាំង។ ប៉ុន្តែ អ្វីដែលល្អបំផុត គឺការមានក្រចកវែង ធ្វើឲ្យមនុស្សស្គាល់ច្រើន»។

ស្ត្រីរូបនេះតែងតែចែករំលែកវីដេអូ និងរូបថតនៃជីវិតប្រចាំថ្ងៃរបស់នាង នៅលើបណ្តាញទំនាក់ទំនងសង្គម Tiktok របស់នាង ដែលមានអ្នកចូលមើលជាង ១៧ លានដង។

Cordelia Adams បាននិយាយ «ខ្ញុំបានចូលលេង Tiktok តាំងពីជំងឺនេះរាតត្បាតដំបូង ខ្ញុំត្រូវនៅផ្ទះបន្ថែមទៀត ដូច្នេះខ្ញុំគិតពីរបៀបបង្កើតវីដេអូកម្សាន្ត។ ខ្ញុំធ្វើដើម្បីភាពសប្បាយរីករាយ ហើយខ្ញុំរីករាយដែលមានមនុស្សជាច្រើនគាំទ្រ និងចែករំលែកភាពសប្បាយរីករាយដល់អ្នករាល់គ្នា។ ខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ បើទោះបីជាពេលខ្លះខ្ញុំទទួលបានមតិអវិជ្ជមានមួយចំនួនក៏ដោយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×