Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ក្រោយគេ​មិន​ជឿ​ពាក់​មាស ស្រាប់តែ​បុរស​ងប់​នឹង​មាស ​បបួល​ភ្នាល់​​ទៅ​ហាង​ផ្ទៀងផ្ទាត់ បើ​មិនមែន​មាស ដោះ​ឲ្យ​ទាំង​អស់ តែបើ​មាស​ពិ​ត គឺត្រូវ…

spot_img

ម្ចាស់តូបលក់អាហារតាមដងផ្លូវជនជាតិវៀតណាមម្នាក់ ត្រូវបានគេស្គាល់ថា ងប់ងល់នឹងគ្រឿងអលង្ការមាសខ្លាំងបំផុត។ ជារៀងរាល់ថ្ងៃ គាត់ដើរជុំវិញទីក្រុងហូជីមិញ ជាមួយនឹងមាសរហូតដល់ទៅ ៥ គីឡូក្រាម នៅលើខ្លួនរបស់គាត់។

Đỗ Ngọc Thuận អាយុ ៣៤ ឆ្នាំ ហៅ ‘Seven Ball’ បាននិយាយថា គាត់បានចាប់អារម្មណ៍នឹងគ្រឿងអលង្ការមាស នៅពេលធំពេញវ័យ ខណៈគាត់ចាប់ផ្ដើមចេញប្រឡូកទិញខោ​អាវផ្ទាល់ខ្លួន យកមកដាក់លក់តាមផ្លូវ។ ការដែលមនុស្សសម្លឹងមើលគាត់ នៅពេលគាត់ដើរតាមផ្លូវ ឬពេលគាត់ឈប់នៅភ្លើងស្តុប គឺបានធ្វើឲ្យគាត់មានមោទនភាពជាខ្លាំង។ ដូច្នេះគាត់បានវិនិយោគលុយរបស់គាត់ភាគច្រើន ទៅលើគ្រឿងអលង្ការ ដើម្បីទាក់ទាញការរកស៊ី។

ក្រោយមក ពេលលោកបើកតូបលក់អាហារសម្រន់ នៅទីក្រុងហូជីមិញ ជាមួយការពាក់មាសជ្រែកខ្លួន គឺមានមនុស្សជាច្រើនបានចាប់អារម្មណ៍ជាខ្លាំង ទៅលើមុខជំនួញរបស់លោក ហើយជាមួយនឹងវត្តមាននៅលើបណ្ដាញសង្គម លោកក៏ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីមហាជនផងដែរ។

លោក Thuận បានប្រាប់អ្នកយកព័ត៌មានវៀតណាមថា “កាលពីមុន ខ្ញុំមិនមានប្រជាប្រិយភាពនៅលើអ៊ីនធឺណិតទេ ប៉ុន្តែ នៅពេលខ្ញុំបានពាក់មាសជាច្រើន រាល់ពេលដែលខ្ញុំឈប់រង់ចាំភ្លើងខៀវ ខ្ញុំបានឃើញមនុស្សជាច្រើនចង្អុល និងកោតសរសើរ។ ក្រោយមក​ពេលដែលខ្ញុំបើកហាងលក់បាយ និងអាហារសម្រន់ ខ្ញុំក៏សម្រេចចិត្តពាក់មាសបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវ​ដែលមកញ៉ាំ​សុំសំណាងល្អ”។

បច្ចុប្បន្ននេះ Seven Ball ពាក់ចិញ្ចៀនមាសចំនួន ១០ ចិញ្ចៀន កងដៃមាសសរុបចំនួន ៣០ ខ្សែ និងខ្សែកក្រាស់ជាងដប់ខ្សែ គ្រប់ពេលដែលគាត់ចេញទៅក្រៅ មិនថាសម្រាប់ការដើរលេង ឬទៅកន្លែងធ្វើការនោះទេ។ ហើយនេះមិនរាប់បញ្ចូលក្រវិលធំៗ និងខ្សែកជើង និងចិញ្ចៀនម្រាមជើងផងនោះ។ សរុបមក គាត់ពាក់មាសប្រហែល ១០០ តម្លឹង (៥ គីឡូក្រាម) ជារៀងរាល់ថ្ងៃ។

បុរសងប់នឹងគ្រឿងអលង្ការមាសរូបនេះ ត្រូវបានគេទទួលស្គាល់យ៉ាងខ្លាំង តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែ ស្របពេលដែលអ្នកខ្លះច្រណែន និងសរសើរគាត់ ក៏មានអ្នកខ្លះទៀតរិះគន់ និងថែមទាំងចោទគាត់ថា ពាក់គ្រឿងអលង្ការក្លែងក្លាយប៉ុណ្ណោះ។ តែទោះយ៉ាងណា Thuận ហ៊ានភ្នាល់ជាមួយមនុស្សដែលថាគាត់ពាក់មាសក្លែងក្លាយទាំងនោះ។

Thuận បាននិយាយថា «នៅក្នុងទីក្រុងរបស់ខ្ញុំ អ្នករាល់គ្នាដឹងថាខ្ញុំបានពាក់មាសជាយូរមកហើយ។ ឥឡូវនេះ អ្នកណា​ដែលសង្ស័យ​អាចទៅ​ជាមួយខ្ញុំ​ទៅ​ហាងមាស​ដើម្បីផ្ទៀងផ្ទាត់ បើ​គេ​បញ្ជាក់ថា ​ខ្ញុំពាក់មាសក្លែងក្លាយ ខ្ញុំនឹងប្រគល់ឲ្យទាំងអស់។ តែបើ​មាសដែលខ្ញុំពាក់ជា​មាសពិត នោះអ្នកនឹងត្រូវឲ្យខ្ញុំ ​៥​លានដុង (២១៥ ដុល្លារ)»។

Thuận ក៏បានអះអាងថា ចាប់តាំងពីឆ្នាំ​២០០៨ ​មក ពេលដែលគាត់ចាប់ផ្ដើមពាក់គ្រឿងអលង្ការមាសច្រើន​នោះគាត់បានជួបគ្រោះ​ថ្នាក់​ដោយត្រូវចោរប្លន់តែ២​ដង​ប៉ុណ្ណោះ។ ករណីទីមួយបានកើតឡើងនៅល្ងាចមួយក្នុងឆ្នាំ ២០១៤ នៅពេលដែលគាត់បានកត់សម្គាល់ឃើញមនុស្សមួយក្រុមដើរតាមគាត់។ គាត់បានរត់ចូលទៅក្នុងហាងងាយស្រួលមួយ ហើយក្រុមជនសង្ស័យបានចាកចេញ បន្ទាប់ពីគាត់បានដើរលេងនៅមុខហាងមួយសន្ទុះ។

លើកទី​២ គាត់បើកឡាន ហើយមានអ្នកជិះ​ក្នុងឡានមួយទៀត​ប្រាប់គាត់ឲ្យចុះពីរថយន្ត ដើម្បីពិនិត្យឯកសារ។ ដំបូងឡើយ គាត់បានធ្លាក់ក្នុងអន្ទាក់របស់ពួកគេ ប៉ុន្តែ ​ក្រោយពីដឹងថា​ពួកគេ​មិនមែនជា​ប៉ូលិស គាត់បានរត់ចេញ​ដោយស្រែកឱ្យគេ​ជួយ។ ជនដៃដល់ម្នាក់អាចកញ្ឆក់បានច្រវាក់ខ្សែកមួយរបស់គាត់ ប៉ុន្តែ Thuận ក៏អាចចាប់បានមកវិញដែរ ដូច្នេះចោរបានត្រឹមតែរត់ឡើងឡានជាមួយដៃទទេប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×