Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុង​ជួយ​សង់ផ្ទះ​ថ្មី ពេល​មាន​ភ្លៀង រន្ទះបាញ់​សម្លាប់​៥​នាក់ នៅ​ស្រុក​ថ្មបាំង​

spot_img

​កោះកុង​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មបាំង បានឲ្យដឹងថា មាន​ហេតុការណ៍​រន្ទះបាញ់ បណ្តាលឲ្យ​ស្លាប់​មនុស្ស​ចំនួន​៥​នាក់ និង​រងរបួស​ម្នាក់ នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​អូរ​ទាព​ង ដែល​កំពុង​សាងសង់​ផ្ទះ​ថ្មី ស្ថិតក្នុង​ភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ថ្មបាំង បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​មួយ​ធំ ដែល​បង្ក​ឲ្យ​ផ្គ​រនិង​រន្ទះ​។​

​បើ​តាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​៣​នាទី​ល្ងាច នៅ​ចំណុច អូរ​ទាព​ង ស្តិតក្នុង​ភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ថ្មបាំង ខេត្ត​កោះកុង មាន​ករណី​គ្រោះថ្នាក់​ធម្មជាតិ​កើតឡើង ១ លើក​គឺ រន្ទះបាញ់​មនុស្ស​ស្លាប់​ចំនួន ៥​នាក់ ស្រី​២ នាក់ និង​របួសស្រាល ១ នាក់​ស្រី ៖ ១- ឈ្មោះ សេម សាវឿន ភេទ​ស្រី អាយុ ៣១ ឆ្នាំ ២- ឈ្មោះ សេម សឿន ភេទ​ស្រី អាយុ ១៦ ឆ្នាំ ៣- ឈ្មោះ ទិល សារុណ​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ត្រូវជា​ប្តី​របស់​សេម សាវឿន ៤-​ឈ្មោះ ផាន់ វ៉ា​ធី (​កុមារា​) អាយុ ៤ ឆ្នាំ អ្នក​ទាំង​បួន​រស់នៅ​ភូមិ ច្រក​ឬ​ស្សី ឃុំ ជំ​នាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ៥-​ឈ្មោះ ភិន ភឿន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ ភូមិ ប្រឡាយ ឃុំ ប្រឡាយ ស្រុក ថ្មបាំង ខេត្ត​កោះកុង និង​៦-​ឈ្មោះ ធឿន ចាន់ថា ភេទ ស្រី អាយុ ១៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ ច្រក​ឬ​ស្សី ឃុំ ជំ​នាប់ ស្រុក ថ្មបាំង ខេត្ត​កោះកុង (​រង​របួសស្រាល​) បញ្ជូន​មក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ស្រុក​ថ្មបាំង​។ សម្ភារៈ​ដែល​ខូចខាត​រួមមាន ៖ ទូរស័ព្ទ​ចំនួន ២ គ្រឿង ស្ពិក​ខ័​រ (​ធុងបាស​) មួយគ្រឿង និង សត្វ​ឆ្កែ​ងាប់​ចំនួន ៣ ក្បាល​។​

អ្នក​ដែល​ស្លាប់​ទាំង ៥ នាក់ នោះ​មាន ២​នាក់ ជា​ប្តី​ប្រពន្ធ និង ៣ នាក់​ទៀត គ្រួសារ​ផ្សេងៗ​គ្នា ។ ជនរងគ្រោះ​ទាំងអស់ បាន​ទៅ​ជួយ​លើក​ផ្ទះ​អ្នកភូមិ​ទាំងអស់គ្នា​។​

​សមត្ថកិច្ច​បញ្ជាក់ថា មុនពេល​កើតហេតុ​ប្រជាពលរដ្ឋ រងគ្រោះ​ទាំងនោះ​កំពុង​ជួយ​សង់ផ្ទះ​ថ្មី​អ្នក​នៅ​ក្នុង​ភូមិ ក៏​មាន​ភ្លៀង​ធ្លាក់​និង​រន្ទះបាញ់​តែម្តង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×