Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មជ្ឈមណ្ឌលវប្បធម៌ និងភាសាកូរ៉េ ដាក់ឱ្យដំណើរការជាផ្លូវការនៅកម្ពុជា

spot_img

ភ្នំពេញ៖ ក្រោមកិច្ចសហការជាមួយសាកលវិទ្យាល័យយ៉ុងណាម នៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលវប្បធម៌និងភាសា កូរ៉េ បានដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងសាកលវិទ្យាល័យវេស្ទើន ដើម្បីឱ្យនិស្សិតកម្ពុជា បានសិក្សាពីភាសា វប្បធម៌ ស្ថានភាពរស់នៅរបស់ប្រជាជនកូរ៉េ មុននឹងចេញទៅបន្តការសិក្សានៅកូរ៉េ។

ឯកឧត្តម តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវេស្ទើន បានឱ្យដឹងថា ការបើកសម្ពោធមជ្ឈ​មណ្ឌល​វប្បធម៌ និងភាសាកូរ៉េ ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យនិស្សិត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ វេស្ទើន បានមកសិក្សាអំពីភាសា និងវប្បធម៌កូរ៉រយះពេល២ឆ្នាំ ហើយបានយល់ដឹងពីស្ថានភាពរស់នៅរបស់ប្រជាជនកូរ៉េជាមុនសិន ដើម្បីត្រៀមលក្ខណៈឱ្យបានសមស្រប មុននឹងចេញទៅបន្តការសិក្សានៅសាកលវិទ្យាល័យយ៉ុងណាម ដែលជាសាកលវិទ្យាល័យដ៏ធំជាងគេនៅសាធារណរដ្ឋកូរ៉េ។

លោកបណ្ឌិត គៀង រតនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវេស្ទើន បានឱ្យដឹងថា សាកលវិទ្យាល័យ បានសហការជាមួយសាកលវិទ្យាល័យយ៉ុងណាមនៃសាធារណរដ្ឋកូរ៉េ អស់រយះពេលជាច្រើនឆ្នាំមកហើយ ដោយបានចុះអនុស្សារណះយោគយល់គ្នា លើកម្មវិធីជាច្រើន ដែលផ្តោតសំខាន់លើការផ្លាស់ប្តូរបញ្ញវ័ន្ត សាស្ត្រាចារ្យ ក៏ដូចជាបុគ្គលិកជំនាញនៃសាកលវិទ្យាល័យទាំង២។ លើសពីនេះ ការផ្លាស់ប្ដូរនិស្សិតចាប់ពីថ្នាក់បរិញ្ញា​បត្រ ដល់បរិញ្ញាបត្រជាន់ខ្ពស់ ការផ្លាស់ប្ដូរព័ត៌មាន និងសំភារៈសិក្សា ទៅវិញទៅមក ការផ្លាស់ប្ដូរកម្មវិធីសិក្សា និងរួមគ្នាអភិវឌ្ឍមជ្ឈមណ្ឌលវប្បធម៌ និងភាសាកូរ៉េ នៅសាកលវិទ្យាល័យវេស្ទើន ដែលត្រូវបានសម្ពោធ​​ដាក់ឲ្យដំណើរការនាពេលនេះ។

លោកបណ្ឌិត CHoi oe chool សាកលវិទ្យាធិការសាកលវិទ្យាល័យយ៉ុងណាមនៃសាធារណរដ្ឋកូរ៉េ បានមានប្រសាសន៍ថា ការជ្រើសរើសយកសាកលវិទ្យាល័យវេស្ទើន ជាដៃគូសហការដ៏សំខាន់មួយ ដោយសារលោកយល់ស្របលើទស្សនវិស័យអប់រំរបស់សាកលវិទ្យាល័យនេះ ហើយមកដល់ពេលនេះ លោកបានជួយបណ្តុះបណ្តាលដល់សាស្រ្តាចារ្យ និងនិស្សិតកម្ពុជាបាន 45នាក់ ដោយផ្តល់អាហារូបករណ៍សិក្សាទាំងស្រុង និងការចំណាយផ្សេងៗប្រចាំខែ ដែលគិតជាទឹកប្រាក់អស់ប្រមាណ១៥លានដុល្លារ។

គួរបញ្ជាក់ថា បើតាមលោកបណ្ឌិត CHoi oe chool លោកជឿជាក់ថា តាមរយះកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវេស្ទើន និងសាកលវិទ្យាល័យយ៉ុងណាម នឹងនាំមកនូវការរីកចំរើន និងវឌ្ឍនភាពនៅកម្ពុជានាពេលខាងមុខនេះ៕

spot_img
×