Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា ប្តី​ប្រពន្ធ ឈ្លោះ​ដណ្តើម​កន្ត្រៃ​គ្នា បណ្តាល​ឲ្យ​មុត​ត្រូវចំ​ដើមទ្រូង​ប្តី​ស្លាប់​

spot_img

​ភ្នំពេញ ៖ ករណី​មនុស្សឃាត​ដោយ​អ​ចេតនា ក្នង​ឈ្លោះ​ដណ្តើម​កន្ត្រៃ​គ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ បណ្តាល​ឲ្យ​កន្ត្រៃ​មុត​ចំ​ដើមទ្រូង​ប្តី​ហូរ​ឈាម​ស្លាប់​មួយ​រំពេច នា​ពាក់កណ្តាល​អធ្រាត្រ ថ្ងៃ​ព្រហស្បតិ៍​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​បន្ទប់​ជួល​លេខ​០១ ស្ថិតនៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ចំណែក​ស្រី​ជា​ប្រពន្ធ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន មក​សាកសួរ​។​

​នគរបាល​មូលដ្ឋាន​សង្កាត់​ដង្កោ បានបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ អៀង ជីវ៉ា ហៅ ពើ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ធ្វើ​នំ​បញ្ចុក​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​០១ ស្ថិតនៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវជា​ប្តី​។ ចំណែក​ជនសង្ស័យ​ឈ្មោះ អឿន គឹម​អាន ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​០១ ស្ថិតនៅ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវជា​ប្រពន្ធ ។ ក្នុង​ពេល​ឃាត់ខ្លួន និង​ធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​មាន​៖ កូន​កន្ត្រៃ​ដង​ជ័រ​ពណ៌​ខៀវ​មួយ ។​

​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់​ពី​ហេតុការណ៍​មាន​ដូចតទៅ ៖ កាល​ពី​ព្រហស្បតិ៍ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​០០​និង​៣០​នាទី ជនរងគ្រោះ​ត្រូវ​ជា​ប្តី​របស់​ជនសង្ស័យ បាន​ត្រឡប់​ពី​ផឹកស៊ី​ស្រវឹង មក​ដល់​បន្ទប់​ជួល ផ្ទះ​ខាងលើ ពេល​នោះ​ជនសង្ស័យ​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ បាន​រអ៊ូ​ដាក់​ជន​រងគ្រោះ​ថា ឪ​វា​ឯង​កុំ​ផឹកស៊ី​ច្រើនពេក ដេក​ឲ្យ​ច្រើនទៅ ខ្លាច​ឈឺ ព្រោះ​មាន​តែ​ឪ​វា​ឯង​ម្នាក់​ទេ ជា​អ្នក​រក​លុយ​ចិញ្ចឹម​គ្រួសារ បើ​ឯង​ឈឺ​ទៅបាន​អ្នកណា រក​មក​ចិញ្ចឹម​ប្រពន្ធ​កូន ហើយ​ជនរងគ្រោះ ក៏​បាន​បិទ​ភ្លើង​ចូល ដេក​ក្នុង​មុង ជាមួយ​ជនសង្ស័យ ដោយ​បាន​ដាក់​កូនស្រី អាយុ​៣​ខែ​កន្លះ នៅ​ចន្លោះ​កណ្តាល ។

បន្ទាប់​មក​ជនសង្ស័យ ក៏​បាន​និយាយ​ពាក្យ​ខាងលើ​ដដែលៗ​ជាមួយ​ជនរងគ្រោះ ធ្វើឲ្យ​ជនរងគ្រោះ​ខឹង​ក៏​បាន​ទាញយក​កូន​កន្ត្រៃ ដែល​ដាក់​នៅ​លើ​ក្បាល​ដំណេក​របស់​កូនស្រី ខាងលើ កាន់​នៅ​នឹង​ដៃ ។ ពេល​ជនសង្ស័យ ឃើញ​ដូចនេះ​ក៏​បាន​ស្ទុះ​ទៅ​ចាប់​យក​កន្ត្រៃ​ពី​ដៃ​ជនរងគ្រោះ​មក​វិញ ហើយក៏​មាន​ការ​ប្រទាញប្រទោង​គ្នា ទៅវិញ ទៅមក រួច​ស្រាប់តែ​ជនរងគ្រោះ​ក៏​បាន​ស្រែកហៅ​ជន​សង្ស័យថា អាន (​អឿន គឹម​អាន​) ជួយ​ខ្ញុំ​ផង ហើយ ជនសង្ស័យ​ក៏​បាន​ស្រែក​អោយ​ឈ្មោះ អឿន គឹមអេង ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ (​ត្រូវជា​ប្អូនស្រី​បង្កើត​របស់ ជនសង្ស័យ​) អោយ​បើកភ្លើង រួច​ក៏​ឃើញ ឈាម​បាញ់​ចេញ​ពី​ក្រោម​ដោះ​ខាងឆ្វេង​របស់​ជនរងគ្រោះ​យ៉ាងខ្លាំង ។ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ស្រែកហៅ អ្នកជិតខាង និង​ទូរស័ព្ទ​ហៅ​កង់​បី​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​រុស្សី ពេល​ទៅដល់​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​បញ្ជាក់​ប្រាប់ថា ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ តែ​ភ្លាមៗ​នោះ​ក្រុម​គ្រួសារ​និង សាច់ញាតិ​របស់​ជនរ​ង​គ្រោះ​ពុំ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ទេ ។

លុះដល់​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ខែ​ឆ្នាំ​ដដែល ទើប​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ករណី​ខាងលើ តាមរយៈ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង ហើយ​សមត្ថកិច្ច​យើង​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​បំភ្លឺ​សាក្សី ប្រមូល​វត្ថុតាង ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង យកមក​ធ្វើ​ការសាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ដង្កោ ។

ក្រោយមក​សមត្ថកិច្ច​​ក៏​បាន​រាយការណ៍​ទៅ​ការិយាល័យ​បច្ចេកទេស និង​ការិយាល័យ​ព្រហ្មទណ្ឌ កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ គ្រូពេទ្យ​តុលាការ អោយ​ចុះ​មក​សហការ ធ្វើ​កោសល្យវិច្ច័យ​លើ​សព​ជនរងគ្រោះ ឃើញ​មាន​ស្នាម​មុត​ចំនួន​២​កន្លែង ១.​មុត​ក្រោម​ដោះ​ខាងឆ្វេង​មុត​ធ្លុះ​ចូល​ទៅ​ខាង​ក្នុង​មួយកន្លែង ២.​មុត​ឆូត​ត្រង់​គន្លាក់ដៃ​ខាងឆ្វេង​មួយកន្លែង ក្រោយពី​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​យើង​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​បាន​មុត​កន្ត្រៃ​ចំ​ក្រោម​ដោះ​ខាងឆ្វេង​ចូល​ជ្រៅ​ទៅ​ខាង​ក្នុង​បណ្តាលឲ្យ​ស្លាប់​ប្រាកដមែន ។ ហើយ​សមត្ថកិច្ច​យើង​ក៏​បាន​ប្រគល់​សព​ជនរងគ្រោះ​ឲ្យទៅ​ឈ្មោះ អៀង ម៉ាន ភេទ​ស្រី អាយុ ៤៤​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​របស់​ជនរ​ង​គ្រោះ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត​ខេត្ត​ព្រៃវៃង​។ រួច​ករណី​ខាងលើ​នេះ​ម្តាយបង្កើត និង​សាច់ញាតិ​របស់​ជនរងគ្រោះ ពុំ​មាន​នរណា​ម្នាក់​ធ្វើការ​ប្តឹងផ្តល់​ទេ ។​

បច្ចុប្បន្ន​ជន​សង​សង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​ដើម្បី​ក​សា​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×