Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យ​ណាស់! ស្រ្តី​ម្នាក់​បន្ត​ហែល​ទឹក ៤២ គីឡូ​ម៉ែត្រ ដើម្បី​បំបែក​កំណត់​ត្រា​ពិភព​លោក ទោះមាន​រឿង​នេះ​កើត​ឡើង…

spot_img

នាង Merle Liivand អ្នកអភិរក្សនៅទីក្រុង Miami ដែលត្រូវបានគេដាក់ឈ្មោះថា មច្ឆា បានបង្កការភ្ញាក់ផ្អើល និងការកោតសរសើរជាខ្លាំង នៅពេលនាងឆ្លងកាត់ទឹកសមុទ្រក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ដើម្បីបង្កើតកំណត់ត្រាពិភពលោក បើទោះជាត្រូវបាន «រំខាន» ដោយសត្វសមុទ្រ jellyfish ក៏ដោយ។

Merle Liivand បានហែលចាកចេញពីឆ្នេរ Miami ក្នុងរដ្ឋ Florida ហើយនៅ​ពេលនោះ នាងក៏ត្រូវសត្វសមុទ្រ jellyfish ទិច។ ជំនួសឱ្យការឈប់ នាង Merle បានបន្តបញ្ចប់ផ្លូវធ្វើដំណើរ ដោយហែលទឹក ៤២.២ គីឡូម៉ែត្រ ក្នុងរយៈពេល ១១ ម៉ោង ៥៤ នាទី។

នាងបានចាកចេញពី Sunset Harbor Marina ដោយហែលទឹកយ៉ាងលំបាកជុំវិញឆ្នេរ Biscayne ។ ជាមួយនឹង «សមិទ្ធិផល» នេះ Merle Liivand បានបំបែកឯតទគ្គកម្មពិភពលោក សម្រាប់ការហែលទឹកចម្ងាយឆ្ងាយបំផុត ដោយប្រើ «កន្ទុយត្រី»។

Merle Liivand បានចែករំលែកថា “តាំងពីខ្ញុំនៅក្មេងមក សុខភាពខ្ញុំមិនសូវល្អទេ តែការហែលទឹកបានជួយខ្ញុំច្រើន”។

អស់រយៈពេលជាងមួយឆ្នាំ នាងភ្ញាក់ពីគេងនៅម៉ោង ៤ ព្រឹក ជារៀងរាល់ថ្ងៃ ៥០ នាទី ៣ ដងក្នុងមួយសប្តាហ៍ រៀនយូហ្គា ផ្តោតលើការដកដង្ហើម និងអាហារូបត្ថម្ភ។ នាងទទួលទានកាឡូរីពី ៤ ទៅ ៥ ពាន់កាឡូរី ក្នុងមួយថ្ងៃ ផឹកទឹកឱ្យបានគ្រប់គ្រាន់ លេបថ្នាំម៉ាញេស្យូម និងប៉ូតាស្យូម ដើម្បីការពារការរមួលក្រពើ ដែលជាបញ្ហាដែលតែងតែកើតឡើងនៅពេលហែលទឹកផ្លូវឆ្ងាយ។

Merle Liivand ហ្វឹកហាត់ដ៏ប្រឈមទៅនឹងលក្ខខណ្ឌដែលនាងដឹងថា នាងនឹងត្រូវប្រឈមមុខនៅថ្ងៃសម្តែង។ ការហ្វឹកហ្វឺនក្នុងបរិយាកាសក្តៅ បានជួយ Merle បង្កើនអត្រាបេះដូងរបស់នាង និងរៀបចំរាងកាយ និងផ្លូវចិត្តរបស់នាង សម្រាប់ការប្រយុទ្ធ។

បន្ទាប់ពីបានបញ្ចប់កំណត់ត្រាពិភពលោក Merle Liivand បានចែករំលែកថា នាងអាចធ្វើឱ្យប្រសើរឡើងនូវការហែលទឹករបស់នាង សូម្បីតែលក្ខខណ្ឌសមស្របក៏ដោយ។ នាងបាននិយាយថា វា​ពិតជា​ឈឺចាប់​ពេលនាងត្រូវសត្វចាហួយទិច ប៉ុន្តែ ប្រាប់ខ្លួនឯងថា នេះ​មិនមែនជា​ពេលត្រូវយំនោះ​ទេ។

Merle Liivand ចែករំលែកថា “នៅពេលដែលខ្ញុំមានអារម្មណ៍ស្រងូតស្រងាត់ ខ្ញុំតែងតែរំលឹកខ្លួនឯងថា ខ្ញុំជាទំនាក់ទំនងរវាងមនុស្ស និងមហាសមុទ្រ ខ្ញុំកំពុងស្តាប់សមុទ្រ ខ្ញុំចង់ឱ្យសាររបស់ខ្ញុំត្រូវបានផ្ញើទៅកាន់សមុទ្រ”។

‘The Miami Mermaid’ មានដើមកំណើតមកពីប្រទេស Estonia បានផ្លាស់ទៅ Florida កាលពី ១១ ឆ្នាំមុន។ នាងស្រលាញ់សមុទ្រ ហើយបានហែលទឹកសមុទ្រ តាំងពីនាងនៅវ័យក្មេងម្ល៉េះ។

ម្ចាស់កំណត់ត្រា ៤ ដង នេះមិនត្រឹមតែជាអ្នកហែលទឹកប៉ុណ្ណោះទេ នាងក៏ជាអ្នកអភិរក្សសមុទ្រ និងជានាវិកជួយសង្គ្រោះសមុទ្រផងដែរ ដោយបានចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីអភិរក្សសមុទ្រ។

នាងចំណាយពេលហ្វឹកហាត់ បង្វឹកមនុស្សឱ្យហែលទឹក និងបង្កើនការយល់ដឹងអំពីការខូចខាតដែលបានកើតឡើងចំពោះមហាសមុទ្រ។ អ្វី​ដែល​ប្លែក​ពី​អ្នក​តស៊ូ​មតិ​នៅ​សមុទ្រ​ស្អាត គឺ​នាង​ហែល​ទឹក​ជា​ប្រចាំ​ដោយ​ប្រើ​ព្រុយ​ស៊ីលីកូន​ដោយ​មិន​ប្រើ​ដៃ។ គោលបំណងគឺមិនត្រឹមតែជួយបង្កើនការស៊ូទ្រាំរបស់រាងកាយនៅពេលហែលទឹកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដោយសារតែវាមិនចង់បង្កើតសម្លេងរំខាននៅក្នុងសមុទ្រផងដែរ។

ក្នុងអំឡុងពេលហ្វឹកហាត់ហែលទឹក អ្នកហែលទឹកបានរៀបរាប់ថា នាងស្ទើរតែលេបមីក្រូប្លាស្ទិក ពេលដកដង្ហើម។ បន្ទាប់ពីនោះមក នាងមានអារម្មណ៍ថា ក្នុងនាមជាអត្តពលិកក្នុងទឹក នាងគួរតែធ្វើបន្ថែមទៀតដើម្បីការពារសមុទ្រ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×