Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកទល់ពេលនេះ កម្ពុជា បានដាំដើមកៅស៊ូលើផ្ទៃដីសរុបជាង ៤០ម៉ឺនហិកតា និងនាំចេញកៅស៊ូ កើនឡើង ៣ភាគរយ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២នេះ

ភ្នំពេញ៖ របាយការណ៍កសិកម្ម បានឲ្យដឹងថា មកទល់ពេលនេះ កម្ពុជា បានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៤.០៤៤ហិកតា ក្នុងនោះដើមកៅស៊ូលើផ្ទៃដី ៣១០.១៩៣ ហិកតា ស្មើនឹង ៧៧ ភាគរយ មានអាយុកាលល្មមអាចយកផលបាន៕

បើផ្អែកតាមអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែដំបូងឆ្នាំ២០២២ កម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ១០៥.០៤៨តោន កើនឡើង ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរបាយការណ៍របស់លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា កៅស៊ូស្ងួតមួយតោនជាមធ្យមមានតម្លៃ ១.៦០៤ដុល្លារអាមេរិក ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២២ ប្រហែល ៧១ដុល្លារ ទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណូលសរុបគិតចាប់ពីដើមឆ្នាំរហូតមកដល់ខែឧសភា មានចំនួនជាង ១៧០,២៨លានដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួនជាង ១៦៨,៤៦លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ មានចំនួនជិត ២លានដុល្លារ។

របាយការណ៍ដដែលនេះ បានឲ្យដឹងថា កម្ពុជាទទួលបានប្រាក់ចំណូលចំនួន ១៦៨លានដុល្លារ ពីការនាំចេញទំនិញជ័រក្នុងអំឡុងពេលខែមករា ដល់ខែឧសភាឆ្នាំនេះ ធ្លាក់ចុះ ១,៧ភាគរយ ពី ១៧១លានដុល្លារ បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បាននាំចេញកៅស៊ូជាចម្បងទៅប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន៕

spot_img
×