Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី រង់ចាំពិចារណាលើបណ្ដឹងពីក្រុងឡុងដ៍ ជុំវិញអនាគតឈ្លើយសឹកអង់គ្លេស

រដ្ឋធានីមូស្គូ៖ រុស្ស៊ី បានត្រៀមខ្លួន ពិចារណា លើការប្ដឹងឧទ្ធរណ៍របស់ក្រុងឡុងដ៍ ជុំវិញអនាគតរបស់ជនជាតិអង់គ្លេស ចំនួន២នាក់ ដែលត្រូវបានតុលាការរបស់ក្រុមផ្ដាច់ខ្លួន ប្រកាសខ្លួនឯង ជាសាធារណរដ្ឋប្រជាមានិតដូណែតស្ក៍ (DPR) នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន បានសម្រេចកាត់ទោសប្រហារជីវិត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ថា វិមានក្រឹមឡាំង បានអះអាងថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិចារណាលើបណ្ដឹងរបស់ចក្រភពអង់គ្លេស ជុំវិញជោគវាសនារបស់ពលរដ្ឋអង់គ្លេស២នាក់ ត្រូវបានកាត់ទោសប្រហារជីវិត។

លោក ឌីមីទ្រ ផេស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានអះអាងថា ទាំងក្រុងមូស្គូ និង ក្រុមបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី នៅភាគខាងកើត ប្រទេសអ៊ុយក្រែន បានឆ្លងកាត់ការកាត់ទោសលើទាហានស៊ីឈ្នួលបរទេស តែមិនបានឮពីក្រុងឡុងដ៍ អំពីបញ្ហានេះទេ។

លោក ឌីមីទ្រ ផេស្កូវ (Dmitry Peskov) បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា «ជាការពិតណាស់ អ្នកត្រូវតែអនុវត្ត ចំពោះអាជ្ញាធរ នៃប្រទេសមួយដែលតុលាការ បានអនុម័តសាលក្រម ហើយនោះមិនមែនជាសហព័ន្ធន៍រុស្ស៊ីនោះឡើយ ។ ប៉ុន្តែ ប្រាកដណាស់ អ្វីគ្រប់យ៉ាងនឹងអាស្រ័យទៅលើការប្តឹងឧទ្ធរណ៍ ពីក្រុងឡុងដ៍ ជុំវិញជោគវាសនារបស់ពលរដ្ឋអង់គ្លេស ចំនួន២នាក់។ ខ្ញុំប្រាកដថា ភាគីរុស្ស៊ី នឹងត្រៀមខ្លួនស្តាប់»។

ពលរដ្ឋអង់គ្លេស២នាក់ រួមមាន លោក អេដែន អាស្លីន (Aiden Aslin) និង សៀន ភីនណឺរ (Sean Pinner) ក៏ដូចជា ពលរដ្ឋម៉ារ៉ុកម្នាក់ទៀត ឈ្មោះ ប្រាហ៊ីម សាអាឌូន (Brahim Saadoun) ត្រូវបានតុលាការរបស់ក្រុមផ្ដាច់ខ្លួន គាំទ្រដោយរុស្ស៊ី កាត់ទោសប្រហារជីវិត កាលពីសប្ដាហ៍មុន។ ពួកគេទាំង៣នាក់ បានចោទប្រកាន់ ពីការចូលរួមប្រយុទ្ធជាទាហានស៊ីឈ្នួល ហើយពួកគេមានពេលវេលា១ខែ សម្រាប់ការប្ដឹងឧទ្ធរណ៍ ប្រឆាំងនឹងការកាត់ក្ដីនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×