រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក គ្រោងនឹងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួបជាមួយនឹងព្រះរាជទាយាទរបស់អារ៉ាប៊ីសាអូឌីត និង ឈប់សម្រាក អ៊ីស្រាអែល ហើយតំបន់វែស្ដបែង (West Bank) ។
សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងបង្កើតប្រវត្តិសាស្ត្រ នៅខែក្រោយ ជាមួយនឹងការហោះហើរ ដោយត្រង់ រវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលគាត់នឹងជួបជាមួយនឹងព្រះអង្គម្ចាស់ ម៉ូហាមម៉េដ ប៊ីន សាលម៉េន (Mohammed bin Salman) រាជទាយាទរបស់អារ៉ាប៊ីសាអូឌីត ក្រោយការបោះបង់ចោលកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងមេដឹកនាំ នៃព្រះរាជាណាចក្រប្រេង ជុំវិញការសម្លាប់អ្នកប្រឆាំង។

សេតវិមាន បានបញ្ជាក់យ៉ាងលម្អិត អំពីដំណើរទស្សនកិច្ច ជាលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ទៅកាន់តំបន់មជ្ឈិមបូព៌ា រួមទាំង ការឈប់សំចត នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Araba) ហើយគេរំពឹងថា លោកប្រធានាធិបតី នឹងជួបជាមួយនឹងព្រះអង្គម្ចាស់ ម៉ូហាមម៉េដ ប៊ីន សាលម៉េន (Mohammed bin Salman) រាជទាយាទរបស់អារ៉ាប៊ីសាអូឌីត។
រដ្ឋបាលរបស់លោក បៃដិន កាលពីថ្ងៃអង្គារ ទី១៤ ខែមិថុនា បានប្រកាសថា ការធ្វើដំណើររបស់លោកប្រធានាធិបតី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក រាយការណ៍ មុននេះថា នឹងប្រព្រឹត្តទៅ នៅចន្លោះពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែកក្កដា។ លោក ចូ បៃដិន ក៏នឹងទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ីស្រាអែល និង តំបន់ West Bank ដែលកាន់កាប់ផងដែរ។

ការឈប់សម្រាក នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយ ជាពិសេស ការជួបជាមួយព្រះអង្គម្ចាស់ ម៉ូហាមម៉េដ ប៊ីន សាលម៉េន (Mohammed bin Salman) រាជទាយាទរបស់អារ៉ាប៊ីសាអូឌីដ តំណាងឱ្យការប្រឈមមុខដាក់គ្នារបស់លោក បៃដិន ក្នុងនាមជាបេក្ខជន បាននិយាយ អំពីការសម្លាប់អ្នកកាសែត លោក ចាម៉ាល ខាសូកហ្គី (Jamal Khashoggi) ដែលស៊ើបការណ៍សម្ងាត់របស់អាមេរិក ក្រោយមកបានភ្ជាប់ ដោយផ្ទាល់ជាមួយរាជទាយាទអង្គនេះ។
ទោះជាយ៉ាងណា មន្រ្ដីសហរដ្ឋអាមេរិក បានអះអាងថា «ប្រទេសអារ៉ាប៊ីសាអូឌីត ជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក អស់រយៈពេល៨ទសវត្សរ៍កន្លងមកហើយ។ យើងតែងតែចែករំលែកផលប្រយោជន៍គ្នាជាច្រើន ជាមួយអារ៉ាប៊ីសាអូឌីត រាប់ទាំងការទប់ស្កាត់ការវាយប្រហារពីអ៊ីរ៉ង់ រហូតដល់ការប្រឆាំងនឹងអំពើភេរវកម្ម ដើម្បីជួយការពារទឹកដីរបស់ប្រទេសនេះ ដែលជាកន្លែងដ៏សំខាន់ សម្រាប់ជនជាតិអាមេរិក ចំនួន ៧០ ០០០នាក់ រស់នៅ និង ធ្វើការ»។
ដោយឡែក ការិយាល័យរបស់នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ ថា «ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏នឹងបង្ហាញ អំពីជំហានដែលកំពុងអនុវត្ត ដោយសហរដ្ឋអាមេរិក ដើម្បីធ្វើសមាហរណកម្មប្រទេសអ៊ីស្រាអែល ចូលទៅក្នុងតំបន់មជ្ឈិមបូព៌ា និង បង្កើនភាពរុងរឿង ទៅលើតំបន់ទាំងមូល»។
សហរដ្ឋអាមេរិក តែងតែផ្តល់ជំនួយឥតលក្ខខណ្ឌ ចំនួន៣,៨ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ជួយដល់ប្រទេសអ៊ីស្រាអែល បើទោះជាមានការថ្កោលទោសពាសពេញពិភពលោក ជុំវិញការរំលោភសិទ្ធិមនុស្សរបស់ប្រទេសនេះ ប្រឆាំងនឹងប៉ាឡេស្ទីន រួមទាំង ការសម្លាប់ កាលពេលថ្មីៗនេះ ដោយកងកម្លាំងសន្តិសុខរបស់អ៊ីស្រាអែល ទៅលើអ្នកកាសែត Al Jazeera អ្នកស្រី ស៊ីរីន អាប៊ូ អាឃ្លេហ៍ (Shireen Abu Akleh) កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ យ៉ាងណាក្ដី៕ រក្សាសិទ្ធិដោយ ៖ សារាយSN








