Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាក្រក់មែន! កូនកំលោះ​ចិត្តឆេវឆាវ វា.យកូ​នក្រ​មុំ១ដៃ​ចង់​ផ្កា.ប់​មុខ​លើ​ឆាក ក្នុងពេលលេង Game ព្រោះខឹង…

នេះជារឿងមួយដ៏រន្ធត់ និងគួរឲ្យស្អប់យ៉ាងខ្លាំង ចំពោះទង្វើររបស់កូនកំលោះម្នាក់ ដែលបានវាយទៅលើកូនក្រមុំ មួយដៃស្ទើរផ្កាប់មុខលើឆាក ដ៏គួរឲ្យអាសូរ ដោយសារខឹងលេង Game ចាញ់កូនក្រមុំ អាម៉ាសមុខចំពោះភ្ញៀវ។

យោងតាមព័ត៌មានដែលបានបង្ហោះ​ឱ្យដឹងថា ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងក្នុងពិធីមង្គលការមួយ​ក្នុងប្រទេស​អ៊ូសបេគីស្ថាន។ នៅមុនពេលកើតហេតុ តាមរយៈវីដេអូបានបង្ហាញឲ្យឃើញ​កូនក្រមុំហាក់យកឈ្នះលើ​កូនកំលោះ ខណៈ​អ្នកទាំងពីរចូលរួមលេងល្បែងប្រកួតគ្នាមួយ។ ប៉ុន្តែ មិនដឹងជាយ៉ាងម៉េច ស្រាប់តែភ្លាមៗនោះ កូនកំលោះរូបនោះ បានបែរទៅរកកូនក្រមុំ ដោយទះក្បាលនាងពីក្រោយមួយដៃយ៉ាងពេញទំហឹង ជាមួយទឹកមុខពោរពេញដោយកំហឹង។

ក្រោយរងការទះមួយដៃយ៉ាងធ្ងន់ កូនក្រមុំពិតជាស្រឡាំងកាំង និយាយមិនចេញ ហើយភ្លាមៗនោះ នាងក៏យកដៃស្ទាបក្បាល ដើម្បីពិនិត្យថាតើមានរបួសឬយ៉ាងណា រួចក៏បានចុះពីលើឆាកយ៉ាងលឿន ដោយមាននារីម្នាក់ឈរក្បែរជួយគ្រា។

តែទោះជាយ៉ាងណា កូនកំលោះរូបនោះ ក៏នៅតែឈរយ៉ាងស្ងប់ស្ងាត់នៅលើឆាក ជាមួយនឹងភ្លេង និងភ្លើងឌីស្កូ ហាក់បីដូចជាមិនមានរឿងអ្វីកើតឡើងសោះឡើយ និងបានសម្លឹងមើលភ្ញៀវខាងក្រោម ដែលគ្រប់គ្នានៅស្ងៀម ដោយភាពភ្ញាក់ផ្អើលជាខ្លាំង។

នៅពេលត្រូវបានបង្ហោះភ្លាមៗ វីដេអូដែលថតបានហេតុការណ៍នេះ បានទាក់ទាញចំណាប់អារម្មណ៍អ្នកនិយមលេងអ៊ីនធឺណេត ដែលមនុស្សភាគច្រើនបានបញ្ចេញកំហឹង ចំពោះទង្វើរដ៏អាក្រក់របស់កូនកំលោះរូបនោះយ៉ាងខ្លាំង ខណៈអាជ្ញាធរអនុវត្តច្បាប់អ៊ូសបេគីស្ថាន មិនទាន់ធ្វើអត្ថាធិប្បាយលើករណីនេះនៅឡើយទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×