Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រប់គ្នា​ភ្ញាក់ផ្អើល ខណៈ​ឃើញ​ក្មេងប្រុស​ម្នាក់​ជិះ​ឆ្កែ​ទៅ​សាលារៀន និង​គួរឲ្យ​សរសើ​រ ចេះ​មើលថែ​ជីដូន​ឈឺ​ដេក​នៅនឹង​គ្រែ​យ៉ាង​ល្អ

ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា “Phanu CR” បានបញ្ចេញរឿងរ៉ាវដ៏កំសត់មួយ អំពីក្មេងប្រុសម្នាក់ ជិះឆ្កែទៅសាលារៀនជារៀងរាល់ថ្ងៃ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិត​មានការភ្ញាក់ផ្អើល ហើយវីដេអូនេះ​បានរីករាលដាលភ្លាមៗ​ បន្ទាប់ពីត្រូវបានបង្ហោះ​តាមអ៊ីនធឺណិត។

លោក Phanupong Akkarasatien ម្ចាស់ផេកខាងលើ បានប្រាប់ឲ្យដឹងថា ប្រុសនោះមានឈ្មោះ Yong អាយុ ៩ ឆ្នាំ កំពុងសិក្សា​ថ្នាក់ទី​៣ នៅ​សាលា Ban Kaen Wittya ក្នុងខេត្ត Chaing Rai។

ឆ្កែនោះមានឈ្មោះ Bo ដែលថ្ងៃមួយ វាបានដើរទៅផ្ទះ Yong ហើយបាននៅជាមួយគ្រួសារ តាំងពីពេលនោះមក។ ឆ្កែនិងក្មេងប្រុសគឺស្និទ្ធស្នាលគ្នាណាស់។ ឆ្កែមកសាលារៀនជាមួយក្មេងប្រុស ហើយរង់ចាំរហូតដល់ថ្នាក់រៀនចប់ ទើបពួកគេត្រឡប់ទៅផ្ទះជាមួយគ្នា។ វារង់ចាំនៅមុខថ្នាក់រៀនដោយអត់ធ្មត់ជារៀងរាល់ថ្ងៃ។

Yong ​មានបងប្រុសម្នាក់ទៀត​អាយុ​១២​ឆ្នាំ​រៀននៅ​ថ្នាក់ទី​៦។​ ពួកគេ​រស់នៅ​ផ្ទះ​ជាមួយជីដូនអាយុ​៧០​ឆ្នាំ​ដែលគាត់មានអ្នកជំងឺប្រចាំកាយដេកតែលើគ្រែ។ Yong និង Phuchit ជាបងប្រុស ជួយមើល និងបញ្ចុកអាហារដល់ជីដូនយ៉ាងយកចិត្តទុកដាក់ ​មុននិងក្រោយ​ទៅសាលា ហើយក៏ជួយសម្អាតគាត់ផងដែរ​។

Yong ជារឿយៗចូលរួមក្នុងព្រឹត្តិការណ៍នានានៅសាលា។ វីដេអូបង្ហាញ Yong ជិះលើខ្នងរបស់ឆ្កែប្រុសម្នាក់ដើរទៅសាលារៀន បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះម្នាក់ៗមិននឹកស្មានថាឆ្កែនោះអាចទ្រាំទ្របាន ហើយវាក៏ហាក់ដូចជាមិនមានការឈឺចាប់អ្វីទេ និងថែមទាំងអត់ធ្មត់រង់ចាំម្ចាស់រហូតដល់គាត់រៀនចប់ ទើបវិលត្រឡប់ទៅផ្ទះជាមួយគ្នា។ សិស្សនៅ​សាលា​ទាំងអស់ស្រឡាញ់ឆ្កែនេះណាស់ ដោយពួកគេតែងលេងជាមួយ និងផ្តល់ចំណីដល់វាផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×