Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ចោរ​ម្នាក់​ចូ​លប្ល.ន់​ម៉ូតូ​ឆៅ​ៗ ខណៈ​មនុស្ស​មួយ​ហ្វូង បែរ​ឈរ​មើ​ល ឲ្យ​ចោរ​ជិះ​ចាកចេញ​យ៉ាង​ស្រួល

វីដេអូឃ្លីបនៃកាមេរ៉ាសុវត្ថិភាព នៅហាងមួយក្នុងសង្កាត់ 12 ទីក្រុងហូជីមិញ បានថតសកម្មភាពប្លន់ម៉ូតូឆៅៗ នៅចំពោះមនុស្សជាច្រើន នាវេលាម៉ោង ៨ និង ២១ នាទី យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២២ ធ្វើឱ្យសហគមន៍អនឡាញមានការខឹងសម្បារ និងហួសចិត្តជាខ្លាំង។

តាមរយៈឃ្លីប​បានបង្ហាញនៅខណៈពេលនោះ​ បុរស២នាក់ បានបើកម៉ូតូ មកឈប់នៅមុខហាងមួយ ហើយបុរសម្នាក់បានចុះពីម៉ូតូ ដើរសំដៅម៉ូតូ១គ្រឿងចតនៅក្បែរផ្ទាំងប៉ាណូ រួចប្រើឧបករណ៍កាច់.កម៉ូតូ។ ភ្លាមៗនោះ បុរសពាក់អាវយឺតសម្នាក់ បានដើរចេញពីក្នុងហាង ប៉ុន្តែហាក់ពុំចាប់អារម្មណ៍នោះទេ។

តែទោះយ៉ាងណា នៅពេលបុរសនោះដើរត្រឡប់រៀបឡើងម៉ូតូរបស់ខ្លួន ចេញដំណើរ ក៏បានចាប់អារម្មណ៍ ព្រោះចោរកំពុងខំប្រឹងព្យាយាមកាច់កម៉ូតូយ៉ាងខ្លាំង។

ប៉ុន្តែ អ្វីដែលគួរឲ្យហួសចិត្តនោះ គឺនៅពេលឃើញបែបនេះហើយ បែរជាបុរសនោះពុំស្រែកឆោឡោឡើងថា ចោរៗ ឲ្យគ្រប់គ្នានៅជុំវិញបានឮទេ ខណៈមនុស្សស្រី៤នាក់ទៀត បានត្រឹមឈរមើល ដោយទុកឲ្យចោរទាញម៉ូតូជិះចាកចេញយ៉ាងស្រួល។

ក្រោយពីបានឃើញទិដ្ឋភាពវីដេអូ សហគមន៍អនឡាញមានការខឹងសម្បារ ចំពោះសកម្មភាពរបស់ចោរប្លន់ និងហួសចិត្តយ៉ាងខ្លាំង ចំពោះប្រតិកម្មដ៏ទន់ភ្លន់របស់អ្នកដែលមានវត្តមាននៅកន្លែងកើតហេតុនៅពេលនោះ។

មតិមួយចំនួនរបស់អ្នកនិយមលេងអ៊ីនធឺណិត បានលើកឡើងថា៖ «បងប្អូនប្រុសស្រីទាំងនេះមានចិត្តល្អពេកហើយ សុខចិត្តឈរមើលបណ្តោយឲ្យចោរយកម៉ូតូយ៉ាងស្រួល ទើបនាំគ្នាផ្អើលឆោឡោ… ហើយបើចោរនោះមានកាំភ្លើង ទើបគួរឲ្យខ្លាច ពិតជាគួរឲ្យហួសចិត្តណាស់!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×