Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ាណែត រំលេចថា រោងចក្រដំឡើងរថយន្ត FORD ដំបូងគេ គឺជាគំរូនៃឱកាសជោគជ័យមួយ លើកទឺកចិត្តដល់ការវិនិយោគទ្រង់ទ្រាយធំជាបន្តបន្ទាប់ទៀត ក្នុងវិស័យយានយន្តនាពេលអនាគត

ពោធិ៍សាត់៖  ឯកឧត្តម ហ៊ុន ម៉ាណែត ចាត់ទុកការបង្កើតរោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ ជាមោទនភាពមួយ ដែលកម្ពុជា មានឧស្សាហកម្មធុនធ្ងន់ ដែលក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធី បើក សម្ពោធជាផ្លូវការ នៃរោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់នៅកម្ពុជា ដែលស្ថិតនៅខេត្តពោធិ៍សាត់ ជាច្រករបៀងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ាណែត បានរំលេចថា រោងចក្រនេះ គឺជាគំរូនៃឱកាសជោគជ័យមួយ ដែលនឹងដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងលើកទឺកចិត្តដល់ការវិនិយោគទ្រង់ទ្រាយធំជាបន្តបន្ទាប់ទៀត ជាពិសេសការវិនិយោគនៅក្នុងវិស័យយានយន្ត ក្នុងពេលអនាគតទៀត។ ឯកឧត្តមក៏បានអំពាវនាវដល់វិនិយោគិនទាំងអស់ ឱ្យជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ ដោយយោងទៅលើអំណោយផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ហើយរាជរដ្ឋាភិបាល ក៏នឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ ចចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ នាពេលអនាគត។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា រោងចក្រដំឡើងរថយន្ត FORDនេះ នឹងចូលរួមចំណែកអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្ត និងជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ស្របតាមស្តង់ដារអន្តរជាតិ ក្នុងសម័យសាកលភាវូបនីយកម្មបច្ចេកវិទ្យា។

ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២។ ទន្ទឹមនឹងការរីក ចម្រើនរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន បានពង្រីកអាជីវកម្មលើវិស័យយានយន្ត កសិកម្ម ឧបករណ៍ធុនធ្ងន់ ដំណោះស្រាយឧស្សាហកម្ម និងអាជីវកម្មម្ហូបអាហារជាដើម៕

spot_img
×