កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ កាសែតប៉ុស្តិ៍លេខ៣ថៃ បានបញ្ចេញរឿងរ៉ាវដ៏អស់សំណើចមួយ ទាក់ទងក្មេងប្រុសជាបងប្អូនគ្នា២នាក់ ព្រោះតែធ្វើបាច់ផ្កាជូនគ្រូ នាំគ្នាកាប់ធាងចែកដ៏មានតម្លៃ ធ្វើឲ្យឪពុករបស់ពួកគេឃើញហើយស្លុតចិត្តយ៉ាងខ្លាំង។
កាសែតនេះបានរៀបរាប់ដំណើររឿងឲ្យដឹងថា ដោយមានបំណងចង់បានស្លឹកធ្វើកោណក្តោបផ្កា ដើម្បីជូនគ្រូរបស់ពួកគេ ហើយខណៈឪពុកមិននៅផ្ទះ កូនប្រុសនោះក៏បានទូរស័ព្ទសួរថា ពុក! តើបានស្លឹកមកពីណា? ឪពុកក៏បានឆ្លើយថា កូនអាចទៅរកស្លឹកចេកប៉ុន្មានដើមនៅក្បែរ ដែលមានស្លឹកបៃតង។
តែទោះយ៉ាងណា ឪពុកត្រឡប់មកផ្ទះវិញ ទាំងអារម្មណ៍ច្របូកច្របល់តែម្តង ខណៈឃើញដើមរចេកឥណ្ឌូនេស៊ីពណ៌ក្រហមដ៏មានតម្លៃខ្ពស់រាប់សែន ដែលធាង១របស់វាត្រូវបានកាត់ចេញពីដើម ដោយសារតែកូនៗរបស់គាត់ ចាប់ស្លឹកពណ៌ក្រហមរបស់វា ដើម្បីធ្វើកោណក្តោបផ្កាដ៏ស្រស់ស្អាត ជូនគ្រូ។
ជាមួយរឿងដ៏ហួសចិត្តនេះ ឪពុករូបនោះ បាននិយាយថា បើទោះឆ្នាំនេះតម្លៃចេកក្រហមនៅឥណ្ឌូនេសីុរាងធ្លាក់ចុះ ប៉ុន្តែ វានៅតែចាត់ទុកថាថ្លៃ សម្រាប់ស្លឹករបស់វា ប៉ុន្តែ នៅពេលឃើញធាងរបស់វា ត្រូវបានកាប់ខ្ញុំពិតរន្ធត់ចិត្តជាខ្លាំង។ តែទោះយ៉ាងណា ពេលឃើញកូនធ្វើបាច់ផ្កាយ៉ាងស្អាត ដើម្បីគោរពលោកគ្រូអ្នកគ្រូ ខ្ញុំមានអារម្មណ៍ថា ពួកគេមានចេតនាល្អ។ ដូច្នេះខ្ញុំមិនខឹងអ្វីទេ ខ្ញុំគ្រាន់តែចង់ប្រាប់ពួកគេថា “លើកក្រោយមុននឹងកាត់វា ត្រូវប្រាប់ឪពុកជាមុនផង!”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




