វត្ថុអាថ៌កំបាំងមួយធ្វើចលនាក្នុងល្បឿនពន្លឺ ត្រូវបានគេសំឡឹងឃើញមួយប៉ប្រិចភ្នែក ពេលឆ្លងកាត់ស្ថានីយ៍អវកាសអន្តរជាតិ ISS ។
តាម Daily star ខ្សែវីដេអូចាប់ផ្តើមថតបានរូបភាពផ្កាយរណបលេចធ្លោក្នុង background ខ្មៅរបស់អវកាស ។ ស្រាប់តែមានដុំពន្លឺមួយ បានហោះកាត់ក្នុងពេល១វិនាទី ក៏បាត់ស្រមោល ។
គណនី Youtube Streetcap1 ពិនិត្យឃើញរឿងមិនប្រក្រតី គេក៏ពន្យឺតល្បឿនរបស់វីដេអូ ហើយពង្រីកវត្ថុចម្លែកនេះឲ្យធំឡើង ។ វត្ថុចម្លែកនេះ ហាក់ដូចជាត្រូវបានផលិតឡើង ដើម្បីចលនាក្នុងល្បឿននឹកស្មានពុំដល់ ។
វត្ថុអាថ៌កំបាំងដែលហោះឆ្លងកាត់ស្ថានីយ៍អវកាស ISS ក្នុងល្បឿនពន្លឺ ។