Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​កូនប្រសា ពូកែរ​ករឿង​និង​ឈ្លោះ​ជាមួយ​ប្រពន្ធ​ពេក ឪពុកក្មេក​ទាញ​កាំបិត​ចាក់​កូនប្រសា​ស្លាប់ ហើយ​រត់​គេច​បាត់​

spot_img

​ស្ទឹងត្រែង​៖ បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ម្នាក់ បាន​ស្លាប់​ភ្លាមៗ បន្ទាប់​បង្កទំនាស់ ជាមួយនឹង​ប្រពន្ធ ហើយ​ត្រូវ​ឪពុកក្មេក​ខឹង​ខ្លាំងពេក ចាក់​សម្លាប់​ដោយ​កំបិត​ចុង​ស្រូច ជាច្រើន​កន្លែង​។​

​ហេតុការណ៍​បង្ក​អំពើហឹង្សា​ក្នុង​គ្រួសារ ហើយ​ត្រូវ​ឪពុកក្មេក ចាក់​សម្លាប់​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨.៣០​នាទី ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​អូរ​រំពេ ភូមិ​វាល​ពោធិ៍ ឃុំ​អន្កុង​ភេ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង​។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ម៉ាត់ វណ្ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​វាល​ពោធិ៍ ឃុំ​អន្លុង​ភេ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង​។​

​ជនសង្ស័យ​ត្រូវជា​ឪពុកក្មេក ឈ្មោះ​កូប អែល រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​​បាន​រត់គេចខ្លួន​បាត់ បន្ទាប់​ពី​ចាក់​សម្លាប់​កូនប្រសា​របស់​ខ្លួន​ឱ្យ​ស្លាប់​។​ ​យោងតាម​ប្រភព​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ឈ្លោះប្រកែក​ជា​មួយ​ប្រពន្ធ ដែល​មាន​សញ្ជាតិ​ខែ្មរ​ឥស្លាម​ដូចគ្នា រហូត​នាង​ស្រែក​ទ្រហោយំ ទ្រហឹង​ពេញ​ផ្ទះ​។​ ​គាប់​ជួន​ពេលនោះ ឪពុក​បង្កើត​របស់​នា​ង ក៏​ត្រឡប់​មកពី​ថ្វាយបង្គំ​វិញ ឮសូរ​សំឡេង​កូនស្រី​យំ​ស្រែក​បែប​នេះ ក៏​ចូល​ទៅ​មើល និង​សួរនាំ ស្រាប់​មានការ​ប្រវាយប្រតប់ ជាមួយនឹង​ដន្លងស្រី​ទៅវិញ ហើយ​ជនរងគ្រោះ ឃើញ​ឪពុកក្មេក និង​ម្តាយបង្កើត ប្រវាយប្រតប់​គ្នា​បែបនេះ ក៏​បាន​ស្ទុះ​ចូល​ទៅ​ឃាត់ ពេលនោះ​ស្រាបតែ​ឪពុកក្មេក ទាញ​យក​កាំបិត​ចុង​ស្រួច មក​ចាក់​ទៅ​លើ​កូនប្រសា​ជាច្រើន​កាំបិត បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង​តែម្តង​។​

​លោក សែម ស៊ីថា អធិការ​ស្រុក​ថា​ឡា​បរិ​​វ៉ាត់ បានឲ្យដឹងថា ជនរងគ្រោះ​មាន​ស្នាម​របួស​ជាច្រើន​កន្លែង លើ​ដងខ្លួន បន្ទាប់​ពី​ឪពុកក្មេក ចាក់​នឹង​កាំបិត​ចុង​ស្រួច ដោយសារ​កាន់ជើង​កូនស្រី​របស់​គាត់ គ្រា​ដែល​កំពុង​ឈ្លោះប្រកែក ជាមួយ​កូនប្រសា​។​ ​លោក បាន​បន្តថា បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​កំពុង​តាម​រក​ចាប់ខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស តា​ច្បាប់ ឯ​សព​ត្រូវបាន​ប្រគល់ឱ្យ​​ក្រុមគ្រួសារ​សាច់ញាតិ​ចាត់ចែង ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា​ឥស្លាម​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×