Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សប្បាយ​ក្លាយជា​ទុក្ខ! បា.ក់​ស្ពាន​កញ្ចុះ ដាច់​ទាំង​ខ្សែភ្លើង​មាន​ចរន្ត ធ្លា.ក់​នារី​ម្នាក់​ចូល​ទឹក បុរស​ម្នាក់​លោ.ត​ចុះ​ជួ​យ លិ.ចបា​ត់​ទាំងពី​រ

នេះជារឿងមួយដ៏ស្លុតរន្ធត់ណាស់ នៅពេលដែលបានដឹងថា បុរសនិងនារី២នាក់ បានលង់ទឹកទៅជាមួយគ្នា ដែលរហូតមកទល់ពេលនេះ បន្ទាប់ពីស្ពានខ្សែកញ្ចុះមួយ បានបាក់ ហើយរហូតមកទល់ពេលនេះ នៅមិនរកឃើញនៅឡើយទេ។ ហេតុការណ៍នេះ បានកើតឡើងនៅទីតាំងកញ្ចុះលំហែលមួយកន្លែង នៅអាងស្តុបទឹកអូរខៃដន ប៉ោយប៉ែត នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

ក្រោយហេតុការណ៍បានកើតឡើង កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើរាវរកភ្លាមៗផងដែរ ប៉ុន្តែ ការព្យាយាមស្វែងរករបស់កម្លាំងសមត្ថកិច្ច ពុំអាចរកឃើញនោះទេ។

បើតាមព័ត៌មានបឋម ពីអ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុដែលនាំកើតមានឧបទ្ទវហេតុនេះឡើង គឺដោយសារស្ពានខ្សែកញ្ចុះមួយនោះបានបាក់ បណ្តាលឲ្យនារីជាភ្ញៀវម្នាក់ធ្លាក់ចូលក្នុងទឹក ហើយភ្លាមៗនោះ បុរសម្នាក់ជាកូនម្ចាស់កញ្ចុះ ក៏លោតចុះទៅជួយ ប៉ុន្តែ ដោយសារតែខ្សែភ្លើងកំពុងមានចរន្ត បានដាច់ចូលទឹកស្របពេលជាមួយគ្នា ជាហេតុធ្វើឲ្យគេសន្និដ្ឋានថា អ្នកទាំងពីរត្រូវខ្សែភ្លើងឆក់លង់ស្លាប់ទាំងពីរតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×