Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុកជាមេរៀន! កម្ម៉​ង់​ឈុត​រ៉ូ​ប ចោ.ទប្រ.កាន់​អ្នកលក់​ឲ្យ​របស់​ប្រើ​រួច ក៏​ប៉ះ​សម្តី​គ្នា ជេ.រប្រ​មា.ថ​​ប្រើពាក្យ​ដ៏​មិន​គប្បី ចុងក្រោយ សំពះសុំទោស​គេ​ទាំង​គ្រួសារ

spot_img

ថ្មីៗនេះ រឿងរ៉ាវដ៏ក្តៅគគុកមួយរវាងអ្នកទិញ និងអ្នកលក់ខោអាវតាមអនឡាញ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ខណៈដែលនៅទីបំផុត អ្នកទិញដែលបានជេរប្រទេចប្រើពាក្យប្រមាថដ៏មិនគប្បី បានក្រាបសំពះអ្នកលក់ទាំងគ្រួសារតែម្តង។

បើតាមដឹងខ្លះៗ ភាគីទាំងពីរបានផ្ទុះកំហឹងដាក់គ្នា គឺដោយសារអ្នកទិញ ខឹងឈុតរ៉ូបដែលខ្លួនកម្ម៉ង់ មិនមែនជារបស់ថ្មី ហើយក៏ចោទថាជារបស់ស្លៀករួច ហើយខ្លួនសុំយកតែ ១០ តែអ្នកលក់មិនព្រម ជាហេតុធ្វើឲ្យអ្នកទិញផ្ទុះកំហឹងខ្លាំងៗ រហូតប្រើពាក្យសម្តីធ្ងន់ៗ ជេរប្រមាថរាលដាលដល់ម្តាយអ្នកលក់។

នេះបើស្រ្តីអ្នកទិញ ដែលមានមានគណនីហ្វេសប៊ុកឈ្មោះ Līn Dävïn បានបង្ហោះសារជេរប្រទេចយ៉ាងសាហាវបែបនេះថា៖ «កន្តួយម៉ាមីតៃហោងកើតកូនអត់រួច មីងែងតិចទាន់ហន់ងាប់និងឆ្លងទន្លេហ្នឹងទៅ មីព្រះអង្គចេកព្រះអង្គចមបរាមុខ អញយាយមួយមីរលាយងែងស្រួលតើ តែមីសត្វងែងអត់ដឹងស្តាប់អញថាម៉េច អញថាបើតម្លៃអត់ចុះខ្លះចឹង វាយកមកពិបាកលក់ អញមិនដឹងថាមីសត្វងែងទទួលគេតដែរទេ ស្មានតែងែងហ្នឹងវាកាត់គីបខ្លួនឯងតើ ព្រោះឃើញសាច់ឈាមងែងគ្រាន់បើដែរ មីរលាយតៃហៅ មីរន្ទះបាញ់ឆ្នាំថ្មី មីកញ្ចាស់ម៉ែងែងទៅណាហើយ មើលអញសុំជួបតិចមើល សួរថាវាអោយឆ្កែ…»។

តែទោះជាយ៉ាងណា ការជេរប្រមាថបែបនេះ គឺមិនមែនជាដំណោះស្រាយដ៏ល្អ ដើម្បីបន្ធូរកំហឹងនៅលើបណ្តាញសង្គមសោះឡើយ ហើយពិតណាស់ បើអ្នកប៉ះជាមួយអ្នកល្មមៗ នោះអ្នកនឹងអាចបន្តការជេរប្រមាថនេះរាលដាលដល់អ្នកដទៃនៅថ្ងៃក្រោយទៀត ប៉ុន្តែ បើប៉ះជាមួយគេអ្នកខ្លាំងដែរ នោះលទ្ធផល បើមិនវាស់កម្ពស់ ក៏សំពះសុំទោសគេយ៉ាងអាម៉ាសដែរ។

ជាក់ស្តែង ដោយសារតែពុំអាចទទួលយកបាន ចំពោះទង្វើរជេរប្រមាថនេះ នៅទីបំផុត អ្នកលក់ក៏បានប្តឹងសមត្ថកិច្ចហៅអ្នកទិញខាងលើ មកក្រាបបង្គំសុំទោសមួយគ្រួសារតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×