Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! អ្នកសុំទាន​កា​លី​ប គ្រាន់តែ​អាហារ​សម្រន់​១​ពេល ២ ម៉ឺន ផឹក​កាហ្វេ​១​កែវ​១​ពាន់ តែ​ឲ្យ​លុយ​ធីប​អ្នក​លើក​រហូត​ដល់ទៅ…

ជឿថាប្រិយមិត្តជាច្រើន ប្រហែលនៅចាំបានហើយ ដែលកាលពីអំឡុងខែសីហា ឆ្នាំ២០២១ ម្ចាស់ហាងទូរស័ព្ទមួយដែលមានគណនីហ្វេសប៊ុកឈ្មោះ Chendalen Phoneshop បានបង្ហោះវីដេអូបង្ហាញបុរសអ្នកសុំទាន «កាលីប» ម្នាក់ ដែលធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងតែម្តង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅក្នុងវីដេអូ បុរសអ្នកសុំទានហាក់មានបញ្ហាស្មារតីរូបនោះ ដែលមានឈ្មោះថា យេង វាសនា បានអះអាងថា កាលពីមិនទាន់កូវីដ ​៣​ថ្ងៃ រកបាន១​លាន ឥឡូវសល់តែ ៧០ ​ម៉ឺនទេ បាត់ៗ ហៅ​មិនឮហ្មង។ សព្វថ្ងៃ មានប្រពន្ធ ២ នាក់ និងកូន ៦ នាក់ ក្នុងបន្ទុក។

នៅពេលសួរថា សព្វថ្ងៃធ្វើការរកស៊ីអ្វី បុរសរូបនេះក៏បានឆ្លើយថា សព្វថ្ងៃធ្វើការបើទោះសុំទានគេមែន តែផឹក ABC ជក់សុទ្ធ៣លេខ អត់ថោកទាបទេ សំខាន់កុំឲ្យតែដើរលួចគេបានហើយ និងថា រាល់ថ្ងៃ កុំតែផឹកជក់ពេកទេ បើដាក់ចិត្តថារកសន្សំ គឺរកវ៉ៃយ៉ាងយូរ ៥ ខែ ខ្លួនអាចទិញហាយឡែនឌ័រ១គ្រឿង ជិះយ៉ាងសង្ហារ ម៉ាសម្បត្តិហាយឡែនឌ័រ២ម៉ឺន៤ ឥឡូវធ្លាក់ត្រឹម១៨នុះ!។

ដោយឡែក នៅពេលសួរទៀតថា ខ្ជិលចង់ទិញឡានជិះ មកពីដៃពិការម្ខាង ហេតុអ្វីមិនឲ្យប្រពន្ធបើក អ្នកសុំទានកាលីបគ្មាន២រូបនេះ បាននិយាយយ៉ាងឡូយថា ខ្ជិលណាស់ ឲ្យស្រីបើកបរតែពិះតាពាស ជូនកាលកំពុងផឹកស៊ី ប្រពន្ធមកតាមអី តែខឹងមួយ លែងចោលទាំងពីរ លែងចោលពីរ យកថែមពីរទៀត សំខាន់ខ្លួនជាអ្នករកលុយ ព្រោះអីស្រីៗឥឡូវ មាន ៧-៨ ពាន់ ការបានបាត់។

ក្រោយនិយាយចង់យកប្រពន្ធយ៉ាងស្រួលរួចហើយ បុរសដ៏ចម្លែករូបនេះ ក៏បានពោលពាក្យយ៉ាងចាក់ដោត ទៅកាន់ប្តីប្រពន្ធលក់ទូរស័ព្ទនោះថា៖ ស្រួលសម្រាប់រូបខ្ញុំទេ ដូចបងឯងធ្វើបានដូចខ្ញុំកើតអត់!? យើងកុំឃើញដំរីជុះ ចង់ជុះតាមដំរី អត់កើតទេ…! តែសំខាន់ i want u 1$ eat rice។

តែដោយឡែក វីដេអូថ្មីផ្សេងមួយទៀត បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង ខណៈបង្ហាញបុរសសុំទានរូបនេះ ដែលបានចេញមុខលើកឡើងដូចមុនៗថា ៣​ថ្ងៃ​១​លាន ឥឡូវសល់​៧០​ម៉ឺនដដែល។ ប៉ុន្តែ នៅពេលគេសួរថា ចាយគ្រាន់ដែរ​? អ្នកសុំទានរូបនេះ បានឆ្លើយឡើងអស់ទាស់ថា អ្នកសុំទានមែន តែកម្របាយមុខរោងចក្រ… បាយ១ចាន កាហ្វេ១ចាន អស់ 5$ គ្រាន់តែអាហារសម្រន់ចំណាយអស់២ម៉ឺន និងមិនគិតដល់ ABC ពេលល្ងាច២កំប៉ុង បារី៣លេខ១កញ្ចប់ទៀតផង…។ ហើយនៅពេលគេចាក់បណ្តោយថា «​ដាក់ទៅ​សាច់ស្អាតម៉ង​» ស្រាប់តែ​អ្នកសុំទានរូបនេះ ឆ្លើយថា មិនស្អាតទេ សំខាន់មានលុយ ពិការតែកាយសម្បទា តែ​ចិត្តមិនពិការទេ ផឹកកាហ្វេ​តែ១​កែវ ១​ពាន់ទេ តែខ្លួនឲ្យអ្នកលើកកាហ្វេដល់​១​កែវ១​ម៉ឺន​ឯណោះ កាហ្វេមធ្យម តែងំអូនស្អាត​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×