Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​មើល​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​របស់​តួឯក​ទេព​ធិ​តា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​បន្តិច​មើល៍​! ជា​កូនអ្នកមាន អ៊ីចឹង​តើ​បាន​សម្រស់​ស្រស់ស្អាត​ខ្លាំងណាស់

spot_img

​ចាប់តាំងពី​ពេល​បង្ហាញខ្លួន​ជា​តួឯក​ទេព​ធិ​តា​សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្តសៀមរាប រួចមក​នារី​ស្រស់ស្អាត សុគា គឹម​លាង ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​អ្នករបាំ​បុរាណ​ខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព ហាក់ដូច​ជាមាន​សន្ទុះ​នៃ​ការគាំទ្រ​ទ្វេ​រដង ជាក់ស្ដែង​សូម្បីតែ​ទីផ្សារការងារ​របស់​នា​ង ក៏មាន​ច្រើន​រហូត​ពេលខ្លះ​នាង​បដិសេធ​មិន​ទទួល​ព្រោះ​ទុក​ពេលខ្លះ​សម្រាប់​សិក្សា ដែល​បច្ចុប្បន្ននេះ កញ្ញា​កំពុង​សិក្សា​ផ្នែក​ទេសចរណ៍ នៅ​សកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ។

​ក្រៅពី​រាំ​របាំ កញ្ញា សុគា គឹម​លាង ត្រូវបាន​ក្រុមហ៊ុន​ជាច្រើន​ទាក់ទង​ថត​ស្ព​ត​ពាណិជ្ជកម្ម ព្រមទាំង​ភាពយន្ត​ផងដែរ ដែល​ធ្វើឱ្យ​កញ្ញា​បាន​តម្លៃ​ខ្ពស់ជាង​មុន និង​មានលទ្ធភាព​ប្រើ​របស់​ម៉ាក​ល្បីៗ​តម្លៃ​ខ្ទង់ពាន់​ដុល្លារ ព្រមទាំង​ដើរលេង​ក្រៅប្រទេស​ជា​ញឹកញាប់​ផងដែរ ។

​កញ្ញា សុគា គឹម​លាង ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​លើ​ជី​វិភាព​គ្រួសារ បន្ទាប់ពី​បានឃើញ​កញ្ញា បង្ហោះ​រូបថត​មួយ​ស្លឹក​នៅ​ពីមុខ​ផ្ទះ​វីឡា​ដ៏​ធំ ព្រមទាំង​បានសរសេរថា « អរុណសួស្តី នាពេល​ព្រឹក​ព្រលឹម​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ​ជាមួយ​ប្អូនស្រី​» ដែល​ការ​បង្ហោះ​នេះ បានបង្ហាញ​ឱ្យឃើញថា ថ្វីបើ​កើត​ក្នុង​គ្រួសារ​អ្នកមាន តែ​ស្រី​ស្អាត​ម្នាក់នេះ​អាច​រកចំណូលបាន​ដោយ​ឯង ពុំ​ចាំបាច់​ពឹ​កលើ​គ្រួសារ​ឡើយ ៕ សាវុធ​

spot_img
×