Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធោ! ប្តី​ប្រពន្ធ​មួយគូ ពិបាកចិត្ត​ខ្លាំង ជាពិសេស​រឿង​គ្រែ​ផ្សំដំណេ​ក ខណៈ​ខាង​ប្រុស​មាន​កម្ពស់​រហូតដល់​ទៅ…

spot_img

Sun Mingming និងប្រពន្ធរបស់គាត់ឈ្មោះ Xu Yan ដែលមានកម្ពស់រួមគ្នារហូតដល់ទៅ ៤.២៣ សង់ទីម៉ែត្រ បានទទួលងារជាគូស្នេហ៍ដែលខ្ពស់ជាងគេបំផុត នៅក្នុងពិភពលោក។

ប្តីប្រពន្ធជនជាតិដើម Heilongjiang មួយគូនេះ ត្រូវបានទទួលស្គាល់ដោយ Guinness World Record ឆ្នាំ២០១៦ ដោយ Sun Mingming មានកម្ពស់ ២.៣៦ សង់ទីម៉ែត្រ និង Xu Yan កម្ពស់ ១.៨៧ សង់ទីម៉ែត្រ។

Sun បច្ចុប្បន្ន មានអាយុ ៣៨ ឆ្នាំ គឺជាអតីតអ្នកលេងបាល់បោះអាជីព និង Xu អាយុ ៣៤ ឆ្នាំ ក៏ជាអ្នកលេងបាល់បោះអាជីពដូចគ្នា បានរៀបការនៅខែសីហា ឆ្នាំ ២០១៣ នៅទីក្រុងប៉េកាំង។ ពួកគេ​បានជួបគ្នា នៅ​ព្រឹត្តិការណ៍ National Games របស់ប្រទេសចិន​ក្នុងឆ្នាំ ២០០៩។

តែទោះយ៉ាងណា កម្ពស់ដ៏ខ្ពស់បំផុតរបស់ពួកគេ បាននាំមកជាមួយនឹងគុណវិបត្តិខ្លាំងផងដែរ។ គូស្នេហ៍មួយគូនេះបាននិយាយថា ការងារ ឬសកម្មភាពប្រចាំថ្ងៃដូចជាការជិះរថយន្ត យន្តហោះ និងការស្វែងរកបន្ទប់នៅក្នុងសណ្ឋាគារ អាចជាការពិបាកសម្រាប់ពួកគេ។

ជាក់ស្តែង ពួកគេបាននិយាយថា «នៅក្នុងសណ្ឋាគារ ពិតជាមានការលំបាក​ព្រោះ​ភាគច្រើន​មិនអាចឈរត្រង់ខ្លួនបាន។ រីឯពេលចូលក្នុងរថយន្តម្តងៗ​ក៏ពិបាកសម្របខ្លួនអង្គុយបានដែរ ប៉ុន្តែ វា​ជា​រឿងសុំា​ទៅហើយ​សម្រាប់ពួកយើង»។

ពួកគេក៏បានឲ្យដឹងទៀតថា «​ថ្ងៃ​ផ្សំដំណេក​បន្ទាប់រៀបការ​ក៏ពួកយើងត្រូវកុម្ម៉ង់គ្រែ ដែលមានទំហំពិសេស​ទំហំវែងជាងធម្មតាដល់ទៅ ៤ ម៉ែត្រ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×