Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ..ត់! គ្រួសារ​មួយ​មាន​កូន​តូច​ៗ៣នាក់ ខណៈ​ឡើងភ្នំ ស្រាប់តែ​ខ្លាឃ្មុំ១ក្បាល ដេញ​តាម និង​ចុងក្រោយ…

Brighton Peachy ជា blogger តែងបង្ហាញសកម្មភាពរស់នៅរបស់គ្រួសារ ដែលមានអ្នកតាមដានជិត 80,000 នៅលើ Instagram បានបង្ហោះវីដេអូឃ្លីបពីខណៈពេលដ៏រន្ធត់ ត្រូវបានខ្លាឃ្មុំមួយក្បាល ដេញតាមគ្រួសាររបស់នាង ខណៈពួកគេឡើងភ្នំនៅទីក្រុង British Columbia ប្រទេសកាណាដា។

Brighton Peachy និងក្រុមគ្រួសាររបស់នាង ដែលរស់នៅក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក បានធ្វើដំណើរកម្សាន្ត នៅក្នុងទីក្រុង British Columbia ប្រទេសកាណាដា។ តាមរយៈវីដេអូដែលចែករំលែកដោយ Brighton Peachy បង្ហាញខ្លាឃ្មុំខ្មៅមួយក្បាល បានចេញពីខាងក្រោយផ្ទាំងថ្មដ៏ធំមួយ។ បន្ទាប់មក​វា​ដើរតាមទៅ​រកគ្រួសារនាងតែម្តង។

ដំបូងឡើយ គ្រួសារ Brighton មានការភិតភ័យយ៉ាងខ្លាំង ដោយពួកគេបានស្រែក និងគ្រវីដៃដេញខ្លាឃ្មុំនោះចេញ។ ប៉ុន្តែ​ ខ្លាឃ្មុំនោះ ហាក់មិនអើពើការការគំរាមទេ ដោយវានៅតែ​បន្តដេញតាមក្រុមគ្រួសារនេះរហូត។

ខ្លាឃ្មុំខ្មៅនោះ បានដើរតាមពួកគេរយៈពេល ២០ នាទី។ ជាសំណាងល្អ ក្រុមគ្រួសាររបស់ Brighton បានរត់ចូលទៅក្នុងក្រុមអ្នកឡើងភ្នំផ្សេងទៀត ដែលពួកគេបាននាំគ្នារំខានដល់ការដេញតាមរបស់វា។ នៅពេលដែលខ្លាឃ្មុំបាត់ខ្លួននោះ ក្រុមទាំងពីរក៏បែកគ្នា។

Brighton បាននិយាយថា៖ «ដំបូងខ្ញុំបារម្ភខ្លាំងណាស់ ខ្ញុំចេះតែគិតថា បើខ្លាឃ្មុំនេះវាយប្រហារខ្ញុំ តើខ្ញុំការពារជាមួយវាដោយរបៀបណា? សំណាងល្អ ខ្ញុំមានអារម្មណ៍ធូរស្រាលឡើងវិញ បន្ទាប់ពីនោះ ពួកយើងបានរត់ទៅក្រុមដែលដើរជាមួយយើង​ដែលបានធ្វើ​ឲ្យពួកយើង​មានសុវត្ថិភាព»។

អ្នកតំណាងម្នាក់ នៃនាយកដ្ឋានសត្វព្រៃ និងធនធានរដ្ឋយូថាហ៍ បាននិយាយថា ការជួបខ្លាឃ្មុំកើតឡើងជាទៀងទាត់រៀងរាល់រដូវក្តៅ។ ពួកវាត្រូវបានរកឃើញជាទូទៅនៅជិតកន្លែងបោះជំរុំ ប៉ុន្តែពួកវានឹងម្តងម្កាលចូលទៅក្នុងតំបន់ក្បែរនោះ។ ទោះយ៉ាងណាក៏ដោយ វាកម្រនឹងកើតឡើងនៅលើផ្លូវដែលឡើងភ្នំខ្លាំងណាស់។

អ្នកជំនាញបានណែនាំថា មនុស្សជៀសវាងការជួបជាមួយខ្លាឃ្មុំ ដោយត្រូវតែរក្សាគម្លាតឲ្យបានឆ្ងាយ និងកុំធ្វើឲ្យពួកវាខឹង។

ប្រសិនបើខ្លាឃ្មុំដើរតាម ឬលេចឡើងនៅជិតអ្នក យកល្អគួរតែនៅស្ងៀម គ្រវីទៅឆ្ងាយ កុំស្រែក ឬផ្លាស់ប្តូរចលនាភ្លាមៗ ដូចជារត់លឿនជាដើម។

គួរទៅ​ដើរលេងជា​ក្រុម​ដើម្បីបន្លឺសំឡេង​នោះខ្លាឃ្មុំ​មិនហ៊ានចូលមកទៀតទេ។ ខ្លាឃ្មុំ​អាចរត់បានលឿន ទោះ​ឡើងចំណោតក៏ដោយ។ ដូចសត្វឆ្កែដែរ ពួកវានឹងដេញអ្នកដែលរត់ចេញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×