តារាម៉ូដែលថៃ «ដ៏ល្បីឈ្មោះនៅលើអ៊ីនធើរណេត» ដែលបង្ករឿងក្តៅគគុកកាលពីប៉ុន្មានខែមុននេះ សម្រាប់រូបភាពថតដ៏ស្រើបស្រាលប្រូម៉ូតសិនឲ្យហាងកាហ្វេមួយ ឥឡូវនេះ បង្កកម្តៅទ្វេជាថ្មីម្តងទៀត បន្ទាប់ពីបានថតផ្សាយពាណិជ្ជលាត់បញ្ចេញលីអូយ៉ាងស្តែងៗ នៅសាខាហាង McDonald ក្នុងប្រទេសថៃ ។
សូមបញ្ជាក់ថា រូបភាពបង្កការរិះគន់កន្លងមកទាំងនោះ ត្រូវបានផុសលើកដំបូង នៅលើផេកហ្វេសប៊ុក Hasas.Official, Sanook ដែលបានរាយការណ៍ពីអំពីរឿងមិនសមរម្យនេះ ។
យ៉ាងណាមិញ រូបភាពកក្រើកថ្មីៗនេះ បានបង្ហាញឲ្យឃើញតារាម៉ូដែលស្រីនាង Minggomut “Maming” Kongsawas ស្លៀកពាក់ខើចខ្លី និងថតក្នុងឥរិយាបទបញ្ឈរជង្គង់ ធ្វើឲ្យលេចចេញខោក្នុងជ្រងោៗតែម្តង ដែលគេចោទថាធ្វើឡើងនៅសាខាហាង McDonald នៅក្នុងប្រទេសថៃ ។
ទោះយ៉ាងណា ក្រុមហ៊ុន McDonald បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន កាលពីម្សិលមិញថា «McDonald’s Thailand ពុំចូលរួមក្នុងហេតុការណ៍នេះទេ ។ តាមការស៊ើបអង្កេត យើងសង្ស័យថា រូបភាពទាំងនេះត្រូវបានថតនៅក្នុងឆ្នាំ២០១៧ ប៉ុន្តែ ទើបតែត្រូវបានគេយកមកផ្សព្វផ្សាយជាសាធារណៈនៅពេលនេះ» ។
ក្រុមហ៊ុននេះនៅបានសរសេរឲ្យដឹងទៀតថា៖ «ក្រុមហ៊ុនកំពុងប្រមូលផ្តុំព័ត៌មាននេះ និងចាត់វិធានការផ្លូវច្បាប់ទៅលើតារាម៉ូដែលស្រីនេះ និងអ្នកដែលបានចុះផ្សាយ និងចែករំលែករូបភាពទាំងនេះផងដែរ» ។
គួរបញ្ជាក់ថា នាង Minggomut ដែលមានអ្នកតាមដានជាង ៦៥០,០០០ នាក់ នៅលើហ្វេសប៊ុក ពុំទាន់មានមតិយោបល់អ្វីទៅលើរូបថតទាំងនេះរបស់នាងទេ នៅឯហាងរងការចោទប្រកាន់ McDonald’s Thailand ៕ ចន្ទី