Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក​មែន! មិត្តភក្តិ៥នាក់​តាំងពី​វិទ្យាល័​យ រក្សា​ថតរូប «ស្ទា​យល៍» តែមួយ រហូត​រយៈពេល ៤០ ឆ្នាំ

spot_img

បុរស៥នាក់ ជាមិត្តភក្តិជិតស្និទ្ធគ្នាតាំងពីវិទ្យាល័យ បានថតរូបជុំគ្នានៅ Lake Copco តាមបណ្តោយព្រំដែនរដ្ឋ California-Oregon ក្នុងឆ្នាំ ១៩៨២។ ប៉ុន្តែអ្វីដែលពិសេសនោះគឺថា ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ គឺក្នុងរង្វង់ ៥ ឆ្នាំ មិត្តភក្តិមួយក្រុមនេះ ក៏បានមក Lake Copco ដើម្បីថតរូប ហើយពួកគេអនុវត្តដូចរូបភាពចាស់។

ក្រុមទាំង៥រួមមាន John Wardlaw, Mark Rumer-Cleary, Dallas Burney, John Molony និង John Dickson ដែលពួកគេគឺជាមិត្តរួមថ្នាក់ជាមួយគ្នាតាំងពីនៅវិទ្យាល័យម្ល៉េះ។

ពួកគេមានគម្រោងធ្វើបែបនេះអស់មួយជីវិត។ ប៉ុន្តែ ថ្មីៗនេះ ម្នាក់ក្នុងចំណោមមិត្តទាំង ៥ នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក ហើយកំពុងតស៊ូយ៉ាងខ្លាំង។

បុរសទាំង​៥​នាក់នេះ ពួកគេ​ខ្លាចថា ​នៅ​ប៉ុន្មានឆ្នាំខាងមុខ​នេះ​អាចនឹងសល់តែ​៤​នាក់​ប៉ុណ្ណោះ​។ Dallas Burney ជាគ្រូបង្រៀនសាលាបឋមសិក្សាដែលតែងតែអង្គុយកណ្តាលរូបថត មានជំងឺមហារីក គាត់ត្រូវវះកាត់យកដុំសាច់ចេញនៅជើងឆ្វេងរបស់គាត់។

លោក John Dickson បាននិយាយថា “យើងព្រួយបារម្ភថា នឹងមានកន្លែងទទេមួយ នៅក្នុងរូបថតក្រុមប្រពៃណីរបស់យើង”។

នៅក្នុងរូបថត Mark Rumer-Cleary តែងតែដាក់មួកនៅលើជង្គង់របស់គាត់ ខណៈដែល John Molony អ្នកថតរូបនៅទីក្រុង New Orleans តែងតែកាន់កែវនៅដៃស្តាំរបស់គាត់។

បច្ចុប្បន្ន Mark Rumer-Cleary បានចូលនិវត្តន៍ហើយ និងកំពុងរស់នៅក្នុងទីក្រុង Portland រដ្ឋ Oregon ។ John Wardlaw គឺជាអ្នកផលិតខ្សែភាពយន្ត និងអ្នកថតរូប ដែលមានមូលដ្ឋាននៅ Bend រដ្ឋ Oregon ។ Dallas Burney គឺជាទាហានជើងចាស់របស់កងទ័ពអាកាស រីឯលោក John Dickson ដំណើរការគេហទំព័រទេសចរណ៍។

លោក Dallas Burney បានចែករំលែកថា៖ “រីករាយ​ដែលបានត្រលប់មកទីនេះ​ជាមួយមិត្តភក្តិ។ មហារីក​នឹងមិនធ្វើ​ឱ្យយើងបាក់ទឹកចិត្តទេ។ យើងកាន់តែ​ចាស់ទៅៗ កៅអីដែលក្រុមមិត្តភ័ក្តិអង្គុយនោះ​មានប្រវែងប្រហែល ៩ ម៉ែត្រ។ ខ្ញុំ​បារម្ភ​ថ្ងៃ​ណាមួយ​វា​នឹង​បែក”។

អ្នកដែលក្មេងជាងគេ​ក្នុងក្រុម​គឺ Mark Rumer-Clary អាយុ ៥៨ ឆ្នាំ ខណៈ ៤​នាក់​ទៀត​មានអាយុ ៥៩ ឆ្នាំ។

ក្រៅ​ពីថតរូបអនុស្សាវរីយ៍ ក្រុមមិត្តភ័ក្តិ ៥​នាក់​ក៏មានប្រពៃណីមួយទៀត​គឺការជួបជុំគ្នា​នៅ​ផ្ទះ​ក្បែរបឹង Copco ដែលសាងសង់ដោយជីតារបស់ Wardlaw ក្នុងឆ្នាំ១៩៧០ និងនាំគ្នាញ៉ាំអាហារតាកូ taco។ នៅពេលល្ងាច មុនការថតរូបបែបប្រពៃណី មិត្តភក្តិ ៥ នាក់នេះ នឹងជួបជុំគ្នាធ្វើ taco ដែលពួកគេចូលចិត្ត។ ពួកគេរួមគ្នារៀបចំគ្រឿងផ្សំ ហើយចាប់ផ្តើមធ្វើនំយ៉ាងសប្បាយរីករាយ។

ថ្ងៃឈប់សម្រាករបស់ពួកគេ នឹងពោរពេញទៅដោយសកម្មភាពជាច្រើនដូចជា ការនេសាទ ការឡើងភ្នំ អាំងសាច់ ហើយមិនភ្លេចទេ រៀបចំរឿងកំប្លែង និងលេងសើចដូចក្មេងៗអុីចឹង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×