Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញរបស់កូរ៉េខាងត្បូងចាប់ពីថ្ងៃទី 1-20 ខែមិថុនា ធ្លាក់ចុះ 3.4% ឱនភាពពាណិជ្ជកម្មមានចំនួន 7.64 ពាន់លានដុល្លារ

ទិន្នន័យពីទីភ្នាក់ងារគយកូរ៉េខាងត្បូងបានបង្ហាញកាលពីថ្ងៃអង្គារថា ការនាំចេញរបស់កូរ៉េខាងត្បូងសម្រាប់រយៈពេល 20 ថ្ងៃដំបូងនៃខែមិថុនានេះ បានធ្លាក់ចុះ 3.4 ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលការនាំចូលបានកើនឡើង 21.1 ភាគរយ ដែលនាំឲ្យសមតុល្យពាណិជ្ជកម្មមានឱនភាពដល់ទៅ 7.64 ពាន់លានដុល្លារ។​ តាមទិសដៅ ការដឹកជញ្ជូនទៅកាន់ប្រទេសចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានធ្លាក់ចុះ 6.8 ភាគរយ 2.1 ភាគរយ និង 5.3 ភាគរយរៀងគ្នា។

ការនាំចេញផលិតផល បន្ទះឈីប (semiconductors) បានកើនឡើង 1.9 ភាគរយ ហើយផលិតផលប្រេងបានកើនឡើង 88.3 ភាគរយ ប៉ុន្តែរថយន្ត គ្រឿងបន្លាស់រថយន្ត និងឧបករណ៍ឥតខ្សែបានធ្លាក់ចុះ 23.5 ភាគរយ 14.7 ភាគរយ និង 23.5 ភាគរយរៀងគ្នា។ ជាមធ្យមក្នុងមួយថ្ងៃធ្វើការ ការនាំចេញនៅតែកើនឡើង 11.0 ភាគរយ ដោយសារមានថ្ងៃធ្វើការតិចជាងពីរធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យពេញមួយខែនឹងមាននៅថ្ងៃទី 1 ខែកក្កដា៕ ប្រភព​៖រ៉យទ័រ

spot_img
×