សត្វឆ្កែដ៏ក្លាហានមួយក្បាលនៅអាមេរិក បានលោតចុះទឹក ដើម្បីជួយសង្គ្រោះមិត្តរបស់វាដែលត្រូវលង់ទឹក ។
សត្វឆ្កែ Remus និង Smokey ពេលកំពុងលេងជាមួយគ្នានៅខាងក្រៅផ្ទះក្បែរអាងទឹក ស្រាប់តែ Smoky ដោយអចេតនាបានរអិលធ្លាក់ចុះក្នុងអាងទឹក ។ Smoky មិនចេះហែលទឹក វាប្រឹងប្រវ៉េប្រវ៉ាឲ្យគេជួយ ។ ពេលនោះម្ចាស់របស់ពួកវាពុំមាននរណាម្នាក់នៅផ្ទះឡើយ។
ក្រោយឈរនៅមាត់អាងជួយលើកទឹកចិត្ត Smoky មួយសន្ទុះ ដោយឃើញមិត្តរបស់វាមិនអាចជួយខ្លួនឯងកើត Remus ក៏សម្រេចចិត្តលោតចុះទឹកដើម្បីរុញ Smokey ឡើង ។
វីដេអូត្រូវបានម្ចាស់របស់វាឃើញលើកាមេរ៉ាសុវត្ថិភាពរបស់គ្រួសាដែលបញ្ជាក់ពីមិត្តភាព និងភក្តីភាពរបស់សត្វ មិនខុសអ្វីពីមនុស្សឡើយ៕ លីសា