វិជ្ជាសណ្តំមនុស្សត្រូវបានគេដឹងថា មានតាំងពីយូរលង់ណាស់មកហើយ ទោះបីជាអ្នកជឿឬមិនជឿនោះ តែរឿងបែបនេះ តែងកើតមានជារឿយៗ ហើយគេតែងស្វែងរកចម្លើយរបស់វា ក្នុងកម្មវិធី “ស្វែងរកទេពកោសល្យ” រឿងបែបនេះ ត្រូវបានបង្ហាញឡើងតាមរយៈនាង Krystyna Lennon និងសុនក Princess ។
ពេលដល់វេនចាប់ផ្តើមបង្ហាញទេពកោសល្យរបស់ខ្លួននាង Krystyna បានពោលប្រាប់គណៈមេប្រយោគថា ខ្លួននឹងសម្តែងឈុតសណ្តំនៅលើឆាកនេះ ប្រហែលជាក្រុមមេប្រយោគគិតថា វាជារឿងមួយមិនអាចទៅរួច ទើបមានមេប្រយោគពីរ សួរត្រឡប់ទៅនាងថា “នាងអាចសណ្តំមនុស្សម្នាក់ឲ្យក្លាយទៅជាមនុស្សល្អបានទេ?” “តើវាអាចទៅរួចដែរឬទេ” “នាងអាចសណ្តំឲ្យមនុស្សម្នាក់លែងរកការរំខានបានទេ?” ។ នាង Krystyna រក្សាភាពស្ងៀមស្ងាត់ ប្រហែលជាកំពុងប្រមូលផ្តុំអនុវត្តវិញ្ញាសារប្រឡងរបស់ខ្លួន ។
កត្តាដែលធ្វើឲ្យអ្នកមានវត្តមាននៅទីនោះកាន់តែភ្ញាក់ផ្អើលគ្រានាងប្រាប់ថា តួឯកនៃឈុតសម្តែងនេះ ពុំមែនជានាងទេ គឺសុនក Princess ហើយសុនកនេះនឹងសម្តែងសមត្ថភាពសណ្តំរបស់វានៅលើឆាកនេះតែម្តង ។ នាងសុំការអនុញ្ញាតរួចក៏ដើរទៅក្រោយឆាកដឹកឆ្កែនោះចេញ ។
វត្តមានរបស់សុនកសម្បុរខ្មៅក្រិបនេះ ធ្វើឲ្យទស្សនិកជនក្នុងស្ទូឌីយោ ក៏ដូចជាក្រុមមេប្រយោគមានភាពស្រឡាំងកាំង ។
នាង Krystyna ឧទ្ទេសនាមអំពី Princess ថាវាអាចធ្វើឲ្យអ្នកអង្គុយសំឡឹងចំភ្នែកវាត្រូវដេកដួល ហើយនាងរកឃើញរឿងនេះដោយចៃដន្យ ។
ទស្សនិកជនក្នុងស្ទូឌីយោ ត្រូវបានអញ្ជើញឲ្យចូលរួមសាកល្បងនឹងវិញ្ញាសាររបស់ខ្លួន ហើយដើម្បីឲ្យកាន់តែសន្យានុម័តនោះ នាងក៏បានអញ្ជើញឲ្យ MC ២រូបឡើងលើឆាកចូលរួមផងដែរ ។
ឥឡូវដើម្បីដឹងច្បាស់ ប្រិយមិត្តទស្សនាឈុតឆាកគួរឲ្យរន្ធត់ តាមរយៈខ្សែវីដេអូខាងក្រោមនេះ ។
ប្រិយមិត្តកុំភ្លេចផ្តល់យោបល់ឆ្លើយតបនឹងសំណួរថា តើវាជាសមត្ថភាពរបស់ឆ្កែ ឬជារបស់ម្ចាស់វា !