Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​លោកតា​អាយុ ៨៦ ឆ្នាំ រៀបការ​ប្រពន្ធ​ក្មេ​ង ផ្អើល​ស្រុកខ្មែរ គេ​ថា​ដោយសារ​តា​មាន $$$ ស្រាប់តែ​ប្រភព​ទម្លាយ​ថា…

spot_img

កាលពីពេលថ្មីៗនេះ រូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូ បានធ្វើឲ្យមហាជនក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងចែករំលែកព្រោងព្រាតតែម្តង បន្ទាប់ពីបានឃើញកូនកំលោះកូនក្រមុំមានវ័យខុសគ្នាប្រៀបដូចឪពុកនិងកូនស្រីច្បងអុីចឹង។

ពិធីមង្គលការនេះ ត្រូវបានដឹងថាបានកើតឡើងនៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។ លោកតាជាកូនកំលោះមានអាយុ ៨៦ ឆ្នាំ រីឯកូនក្រមុំមានអាយុ ៤៧ ឆ្នាំ។

ពិតណាស់ ក្រោយពីបានឃើញបែបនេះ មនុស្សមួយចំនួនបានគិតថា មង្គលការនេះអាចធ្វើទៅបាន គឺដោយសារតែលោកតាមាន $$$ ច្រើនៗ។

តែទោះជាយ៉ាងណា អ្វីៗមិនដូចដែលមហាជនមួយចំនួនបានគិតទេ គឺតាមពិតលោកតាមិនមានជា «សេដ្ឋីស្រុកស្រែ» ឯណានោះទេ ដោយគាត់មានជីវភាពសមល្មមប៉ុណ្ណោះ ប៉ុន្តែ គាត់មាននិស្ស័យ សំណាងបានរៀបការជាមួយប្រពន្ធក្មេងជាងខ្លួនរហូតពាក់កណ្តាល ហើយមង្គលការបង្កការភ្ញាក់ផ្អើលនេះផងដែរ គឺគ្រាន់តែជាខួបអាពាហ៍ពិពាហ៍របស់ពួកគាត់ រួមជាមួយពិធីឡើងផ្ទះ ដែលកូនចៅរៀបចំឲ្យប៉ុណ្ណោះ ព្រោះពួកគាត់ជាប្តីប្រពន្ធនឹងគ្នាយូរហើយ។

នេះបើតាមការការបញ្ជាក់គណនីហ្វេសប៊ុកឈ្មោះ ឈានឈាន កូនស្រីច្បង បានបង្ហោះរូបភាព និងភ្ជាប់ Caption ថា៖ «មកពិធីឡេីងផ្ទះ និងការលោកតាបាន 12/6/2022»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×