ខេត្តព្រះសីហនុ៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសច្រានចោលព័ត៌មានចចាមអារ៉ាម អំពីការរកឃើញរ៉ែមាស នៅក្នុងការដ្ឋាន របស់ក្រុមហ៊ុនចិនមួយកន្លែង មានទីតាំងនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថាជារឿងមិនពិត ទាល់តែសោះ។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា រ៉ែ ដែលបានប្រទះឃើញដូចរ៉ែមាស នៅក្នុងការដ្ឋានក្រុមហ៊ុនចិន កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនោះ គឺជាប្រភេទរ៉ែពីរីត ដែលជាបណ្តុំ នៃសមាសធាតុដែក និងស្ពាន់ធ័រ មានពណ៌ភ្លឺផ្លេក លឿង ឬ ស ស្រដៀងគ្នាដូចមាសដែរ ប៉ុន្តែរ៉ែនោះពុំមានសក្តានុពលសេដ្ឋកិច្ច ឬមានតម្លៃសម្រាប់ជីកយកមកធ្វើអាជីវកម្មនោះទេ។
ខាងក្រោមនេះ គឺជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពល ច្រានចោលព័ត៌មានចចាមអារ៉ាម អំពីការរកឃើញរ៉ែមាស នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ..៕ ដែន សីមា