Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់! អត់​ពាក់មួក ប្រទះ​ប៉ូលី​ស ទាល់ច្រក​លោ.ត​ចុះ​ស្រែ នាំគ្នា​ចំតិត​បន្លំ​​ធ្វើ​ជាដក​ស្មៅ​ស្រូវ តែ​ចុងក្រោយ​គឺថា…

spot_img

នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចខ្លាំងណាស់ នៅពេលដែលបានឃើញវីដេអូឃ្លីបមួយ កំពុងរីករាលដាលនៅលើបណ្តាញសង្គម បង្ហាញយុវជនឥណ្ឌនេស៊ី២នាក់ បានបន្លំខ្លួនធ្វើជាកសិករ ដើម្បីគេចពីការផាកពិន័យរបស់ប៉ូលីស ដោយសារជិះម៉ូតូធ្វើដំណើរមិនគោរពច្បាប់ចរាចរណ៍។

បើតាមប្រភពបានឲ្យដឹងថា យុវជន២នាក់ មកពីតំបន់ Bone ប្រទេសឥណ្ឌូនេស៊ី បានជិះម៉ូតូឌុបគ្នាដោយមិនបានពាក់មួកសុវត្ថិភាពត្រឹមត្រូវនោះទេ ហើយខណៈប្រទះប៉ូលីសមិនអាចបកក្រោយ ទៅមុខបាន ទាល់ច្រកក៏នាំគ្នាចុះពីម៉ូតូលោតចុះដីស្រែរបស់គេតែម្តង ដើម្បីបន្លំខ្លួនជាម្ចាស់ស្រែ ហើយធ្វើជានាំគ្នាដកស្មៅ។

ប៉ូលីសពិតមានការហួសចិត្តជាខ្លាំង ព្រោះថា បើទោះបីស្រែកឲ្យឡើងចេញពីស្រែ ក៏ពួកគេធ្វើហាក់ដូចមិនដឹង ដោយនៅតែនាំគ្នាព្យាយាមចំតិតធ្វើជាដកស្មៅ ទាំងដែលក្នុងស្រែនោះគ្មានស្មៅ។ តែទោះជាយ៉ាងណា ក្រោយមក យុវជនទាំង២រូបនោះ​ក៏ត្រូវបាននាំខ្លួនទៅ​កាន់ប៉ុស្ដិ៍ប៉ូលិស និងព្រមទទួលស្គាល់កំហុសរបស់ពួកគេ។

ជំនួសឲ្យការស្តីបន្ទោស ឬ រិះគន់ នូវអ្វីដែលយុវជនទាំងពីរបានធ្វើ អ្នកលេងបណ្តាញសង្គមជាច្រើន បានត្រឹមនាំគ្នាសើច ហើយក្នុងនោះ អ្នកធ្លាប់ជួបបទពិសោធន៍ដូចគ្នានេះ ក៏បានឲ្យដឹងថា៖ «កាលខ្ញុំនៅរៀនអនុវិទ្យាល័យ ខ្ញុំជិះម៉ូតូអត់ពាក់មួកសុវត្តិភាព ខណៈពេលឃើញប៉ូលីស ទាល់ច្រកមិនដឹងទៅណារួច ក៏ជិះចូលកន្លែងហាងស៊ុប ជួយលាងចានគេមួយហត់ ហើយម្ចាស់ហាងក៏ឲ្យគុយទាវមួយចានផងដែរ ហាសហា!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×