Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាណិជ្ជករម៉ាឡេស៊ី សម្លឹងគោលដៅកម្ពុជា បោះទុនពង្រីកអាជីវកម្មបន្ថែមឱ្យកាន់តែខ្លាំងក្លា

ភ្នំពេញ ៖ ដល់ពេលវេលាដែលត្រូវពង្រីកអាជីវកម្ម កម្ពុជា-ម៉ាឡេស៊ី ឲ្យកាន់តែច្រើនជាមួយគ្នាឆ្ពោះទៅមុខទៀតនោះ ស្ថានទូតម៉ាឡេស៊ី សហការជាមួយ សមាគមធុរកិច្ចអាស៊ាននៃកម្ពុជា រៀបចំជំនួបក្រុមមន្ត្រី និងក្រុមពាណិជ្ជករ គឺ កម្មវិធីផែនទីជំនួញម៉ាឡេស៊ី និងកម្ពុជា នៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២ ដើម្បីជួយជំរុញ និងលើកកម្ពស់ការវិនិយោគរបស់ម៉ាឡេស៊ី ចូលមកក្នុងកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេស ការវិនិយោគ ពាណិជ្ជកម្មថ្មី គឺកីឡាបែបអេឡិចត្រូនិច និងសួនកម្សាន្ត។

កម្មវិធីជំនួបពាណិជ្ជករនេះ មានក្រុមពាណិជ្ជករដែលជាមហាសេដ្ឋីជាច្រើនរូប បានចូលរួមដើម្បីបង្ហាញពីគោលដៅវិនិយោគរបស់ពួកគេ ទៅក្នុងទឹកដី កម្ពុជា-ម៉ាឡេស៊ី, លោក អេលឌីន ហ៊ូសៃនី ម៉ូហាស៊ីម (Eldeen Husaini Mohd Hashim) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា បានអំពាវនាវឲ្យធុរកិច្ចម៉ាឡេស៊ី ទាញយកអត្ថប្រយោជន៍ ពីការបើកព្រំដែនអន្តរជាតិរវាងម៉ាឡេស៊ី-កម្ពុជា ហើយចាប់យកឱកាសអាជីវកម្មនេះ បង្កើនប្រាក់ចំណេញ នៅក្នុងអាណាចក្រនៃប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី។

ការរៀបចំព្រិត្តការណ៍ទាន់ពេលវេលានេះ ពិតជាផ្ដល់អត្ថប្រយោជន៍យ៉ាងស៊ីជម្រៅនូវកិច្ចសហប្រតិបិត្តការ រវាងម៉ាឡេស៊ី និងកម្ពុជា ឆ្ពោះទៅលើកកម្ពស់ទំនាក់ទំនងពាណិជកម្មឲ្យកាន់តែរឹងមាំ។

ពេលនេះ ក្រុមហ៊ុនម៉ាឡេស៊ី ជាច្រើន រួមជាមួយនឹងអាជិវកម្មផ្សេងៗគ្នា មានដូចជា ឧស្សាហកម្មវេជ្ជសាស្ត្រ ការអភិវឌ្ឍន៍ផ្សារទំនើប ការលក់ទំនិញរាយ អាហារ និងភេសជ្ជៈទូរគមនាគមន៍ សួនកម្សាន្ត សណ្ឋាគារ ការអប់រំ ការផលិតទំនិញ គ្រឿងចក្រធនធ្ងន់ និងកីឡាបែបអេឡិចត្រូនិច បានធ្វើដំណើរមកកាន់ កម្មវិធីផែនទីជំនួញម៉ាឡេស៊ី និងកម្ពុជា នៅរាជធានីភ្នំពេញេ ដើម្បីមើលឲ្យឃើញផ្ទាល់នូវផលប្រយោជន៍ទៅវិញទៅមក នៃការទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់សហគ្រិននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា វិស័យវិនិយោគពាណិជ្ជកម្មរបស់ម៉ាឡេស៊ីដែលមានស្រាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា ម្ហូបអាហារ ភេសជ្ជៈ រមណីយដ្ឋាន សណ្ឋាគារ (បដិសណ្ឋារកិច្ច) និងកំពុងឆ្ពោះទៅរកការវិនិយោគ ពាណិជ្ជកម្មថ្មី ដូចជា កីឡាបែបអេឡិចត្រូនិច និងសួនកម្សាន្ត ជាដើម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×