Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សប្បាយ​ខប់ៗ! ថ្ងៃខួបកំណើត យុវជន​មួយ​ក្រុ​ម រួម​ប៉ូលី​ស នាំគ្នា​រុញ «សាឡាង limo» ទាំង​កណ្តាល​ភ្លៀ​ង…

spot_img

យុវជនមួយក្រុម នៅក្នុងប្រទេសម៉ាឡេស៊ី ពិតជាសប្បាយខ្លាំងតែម្តង គឺសប្បាយ «បែកញើស» ទាំងកណ្តាលភ្លៀង ដោយសារតែរថយន្តជួលខ្នាតយក្សដ៏ប្រណីត Limo បានខូចកណ្តាលផ្លូវ បន្ទាប់ពីបើកកាត់ភ្លៀងយ៉ាងខ្លាំង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនកូនអ្នកមានម្នាក់ឈ្មោះ Mahan អាយុ ១៧ ឆ្នាំ បានកក់រថយន្ត limo ដើម្បីដឹកគាត់ និងមិត្តរបស់គាត់ ជិះជុំវិញទីក្រុងនៅថ្ងៃខួបកំណើតរបស់គាត់ កាលពីថ្ងៃទី១១ ខែមិថុនា។

Mahan បាននិយាយថា មិិត្តភក្តិរបស់គាត់ប្រហែល ១០ នាក់ នៅក្នុងរថយន្ត limo ហើយនៅពេលដែលពួកគេកំពុងជិះជុំវិញទីក្រុង ស្រាប់តែភ្លៀងធ្លាក់យ៉ាងខ្លាំង នៅវេលាម៉ោងប្រហែល ៧ យប់។ ដោយសារតែភ្លៀងបានបន្តធ្លាក់យ៉ាងគំហុក ធ្វើឲ្យរថយន្ត limo ជាប់គាំង និងរលត់ ទាំងកណ្តាលភ្លៀងតែម្តង។

ស្ថិតក្នុងស្ថានភាពភ្លាមៗនោះ ពួកគេបានចុះចេញពី limo នាំគ្នារត់រកកន្លែងជ្រកក្រោមស្ពាន មួយ​នៅ Jalan Parlimen។ មួយសន្ទុះក្រោយមក ប៉ូលីសម្នាក់បានមកដល់ ហើយចាប់ផ្តើមរុញរថយន្តទំនើបនេះទៅចំហៀង ដោយមានក្រុមក្មេងជំទង់ទាំងនោះជួយ។

តាមវីដេអូ ក្មេងប្រុសជាច្រើននាក់ លុតជង្គង់ក្នុងទឹកជន់លិច ហើយផ្លោះទៅចិញ្ចើមផ្លូវ ដើម្បីកុំឱ្យទទឹកខូចស្បែកជើង ខណៈប៉ូលីសក៏បានស្រែកថា កុំប្រយ័ត្នស្បែកជើងខ្លាំងពេក នាំគ្នារុញឲ្យលឿន កុំឲ្យស្ទះគេឯង!។

ទោះជាយ៉ាងណា​ ក្រុមយុវជនទាំងនោះ ​អាចត្រូវបានឮសើចយ៉ាងសប្បាយរីករាយ ខណៈ​ដែលពួកគេ​បានគ្រប់គ្រងរុញយានជំនិះដ៏វែងនេះ ទៅម្ខាងនៃ​ផ្លូវដោយជោគជ័យ។

ក្រោយហេតុការណ៍នេះកើតឡើង ក្រុមហ៊ុនជួល limo បានធ្វើការសុំទោស និងបានបញ្ជូនរថយន្តជំនួយយ៉ាងលឿន ដើម្បីដឹកក្មេងៗជំទង់ទាំងនោះ ទៅកាន់គោលដៅកម្មវិធីរបស់ពួកគេបន្តទៀត។

សម្រាប់បទពិសោធន៍លើកទី១នេះ Mahan បាននិយាយថា «ស្ថានភាពនេះគឺធ្វើចេញពីដៃរបស់ក្រុមហ៊ុន ព្រោះយើងបានប្រឹងប្រែងអស់ពីសមត្ថភាព ហើយវា​ធ្វើ​ឱ្យថ្ងៃ​ខួបកំណើតរបស់ខ្ញុំ ដែលមិនអាចបំភ្លេចបាន​។ ក្នុងនោះ Mahan បាននិយាយថា «បន្ទាប់ពួកយើងនាំគ្នារុញវាពីរម៉ោង, ខ្ញុំនឹងពណ៌នាថា វាជាពេលវេលាដែលមិនអាចបំភ្លេចបាន ហើយក៏ជាថ្ងៃមួយដែលគ្រប់គ្នានឹងចងចាំ ព្រោះមិនមែនរាល់ថ្ងៃដែលអ្នករាល់គ្នា ស្ថិតនៅក្នុងឡានលីម៉ូទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×