Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅផ្សារទំនើប អ៉ីអនម៉ល បុរី មេគង្គលែន ប្រារព្ធការដាក់តំាងបង្ហាញគម្រោងធំៗ របស់បុរី មេគង្គ លែន អថិតិជននិងទទួលបានប្រូម៉ូសិនយក្ស!!!

ភ្នំពេញ ៖ ឱកាសពិសេសបានមកដល់ទៀតហើយ ដោយមានការគាំទ្រនិងការចាប់អារម្មណ៍ ពីសំណាក់អតិថិជនរបស់ បុរី មេគង្គ លែន យ៉ាងច្រើនច្រើនសន្ធឹកសន្ធាប់ ពេលនេះបុរី មេគង្គ លែន នឹងមានការរៀបចំ តាំងបង្ហាញគម្រោង ទាំង២របស់បុរី មេគង្គ លែន ជាមួយនឹងប្រូម៉ូសិនខ្នាតយក្ស បន្តទៀត ដោយកម្មវិធីនេះនឹងប្រព្រឹត្តិទៅ នៅថ្ងៃ សុក្រ-អាទិត្យ ត្រូវនឹងថ្ងៃទី ២៤ រហូតដល់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ៩:០០នាទីយប់ ដែលមានទីតាំងស្ថិតនៅចំកណ្តាលផ្សារទំនើបអ៉ីអនម៉ល ជាន់ផ្ទាល់ដី ។

ជាមួយនឹងការដាក់តាំងបញ្ហាញគម្រោងទាំង២នេះផងដែរ ក្រុមហ៊ុនក៏មានការផ្តល់ជូនជាប្រូម៉ូសិនពិសេសៗ ជាច្រើន ដូចជា ទទួលបានការបញ្ចុះតម្លៃ គ្រប់ប្រភេទផ្ទះនៅគ្រប់គម្រោង ការចាប់ឆ្នោតឈ្នះរង្វាន់ និងប្រម៉ូសិនបន្ថែមដ៏ ច្រើន សន្ធឹកសន្ធាប់ផ្សេងៗជាច្រើនទៀត ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ អតិថិជនទាំងអស់នឹងទទួលបានការដូរអនុស្សាវរីយ៍ និងការលេងហ្គេមសប្បាយៗដើម្បីឈ្នះរង្វាន់ ជាច្រើនដោយគ្រាន់តែអញ្ចើញចូលមកទស្សនា ឬ មកសាកសួរព័ត៌មាន នៅទីតាំងដោយផ្ទាល់ ។

កុំភ្លេចណា អញ្ចើញមកចូលរួមទស្សនា ផ្ទះក្នុងក្តីស្រមៃ ពីការដាក់បង្ហាញគម្រោង របស់យើងខ្ញុំនៅ អ៉ីអនម៉ល ទាំងអស់គ្នា ៕

×