ឆ្នាំជូត ៖ ការងារ មានអ្នកជួយយកអាសា គ្រប់យ៉ាងសុទ្ធតែអាចសម្រេចបានដោយជោគជ័យ ។ លុយកាក់ ធូរធារចំណូលកើនឡើង ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំឆ្លូវ ៖ ការងារ ត្រូវយកចិត្តទុកដាក់ក្នុងការងារ បង្កើតទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា ដើម្បីបញ្ចៀសការមាក់ងាយ ។ លុយកាក់ មិនល្អ មិនត្រូវបញ្ចេញប្រាក់វិនិយោគ ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ឲ្យបានច្រើនចំពោះមនុស្សដែលអ្នកស្រឡាញ់ ។
ឆ្នាំខាល ៖ ការងារ ជួបឧបសគ្គច្រើន ការងារធ្លាក់ចុះ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា ពុំមានបញ្ហាអ្វីគួរឲ្យខ្វាយខ្វល់ ។ មនោសញ្ចេតនា ងាយកើតមានការខ្វែងគំនិតគ្នាជាមួយគូស្នេហ៍ ។
ឆ្នាំថោះ ៖ ការងារ មានរឿងរំខានចិត្តច្រើន ត្រូវប្រមូលផ្តុំបំពេញការងារឲ្យបានល្អ ។ លុយកាក់ មានខ្ទង់ចំណាយច្រើន គួរចេះសន្សំសំចៃ ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ការឈ្លោះប្រកែកគ្នា ។
ឆ្នាំរោង ៖ ការងារ លេចចេញឱកាសល្អៗច្រើន ត្រូវចាប់យកឲ្យបាន ។ លុយកាក់ ស្ថិរភាព ពុំប្រឈមនឹងការខ្វះខាត ។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ ។
ឆ្នាំម្សាញ់ ៖ ការងារ គួរចេះច្នៃប្រឌិត ព្រោះក្នុងការងារ ទើបទទួលបានលទ្ធផលល្អ ។ លុយកាក់ ថ្ងៃនេះសមស្របសម្រាប់ការបោះទុនរកចំណេញ ។ មនោសញ្ចេតនា ផ្អែមល្ហែមសុភមង្គល ។
ឆ្នាំមមី ៖ ការងារ រីកចម្រើន គ្រប់យ៉ាងដំណើរការដោយរលូន ។ លុយកាក់ ល្អបំផុត ថ្ងៃនេះអំណោយផលល្អសម្រាប់ការចរចាពាក់ព័ន្ធដល់បញ្ហាលុយកាក់ ។ មនោសញ្ចេតនាជាថ្ងៃមានភាពរីករាយច្រើន ។
ឆ្នាំមមែ ៖ ការងារប្រយ័ត្នមានអ្នកច្រណែនឈ្នានីសចាក់រុកពីក្រោយខ្នង ។ លុយកាក់ ងាយកើតមានទំនាស់ក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា មានរឿងទាស់សំដីឈ្លោះប្រកែកគ្នា ។
ឆ្នាំវក ៖ ការងារ ជួបរឿងត្រូវប្រុងប្រយ័ត្ន មិនត្រូវតបតទាំងកំហឹង ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេញ ៖
គួរសកម្មម្ចាស់ការដោយខ្លួនឯងក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំរកា ៖ ការងារ ល្អប្រសើរ ត្រូវបានថ្នាក់លើពេញចិត្តប្រគល់ភារកិច្ចសំខាន់ៗឲ្យធ្វើ ។ លុយកាក់ កើតឡើង រកស៊ីអ្វីក៏បានចំណេញយ៉ាងគាប់ចិត្ត ។ មនោសញ្ចេតនាមានឱកាសបានជួបមនុស្សក្នុងក្តីស្រមៃ ។
ឆ្នាំចរ ៖ ការងារ អំណោយផលល្អ លេចចេញឱកាសល្អជាច្រើន ដែលអ្នកគួរចាប់យកឲ្យទាន់ពេល ។ លុយកាក់ គួរពិចារណាឲ្យល្អិតល្អន់មុនពេលបោះទុនវិនិយោគ ។មនោសញ្ចេតនា កុំឲ្យរឿងការងារឥទ្ធិពលដល់មនោសញ្ចេតនាអ្នក និងគូស្នេហ៍។
ឆ្នាំកុរ ៖ ការងារ មិនស្ថិរភាព មានរឿងប្រែប្រួលច្រើន ។ លុយកាក់ ត្រូវទុកដាក់កាបូបប្រាក់ឲ្យមធ្យ័ត ក្រែងត្រូវបាត់បង់ ។ មនោសញ្ចេតនា កើតមានទំនាស់ការខ្វែងគំនិតគ្នាជាមួយគូស្នេហ៍ ។