Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះម៉ូតូលឿន ជ្រុ.លបុកបង្កាន់ដៃស្ពានអ្នកតាវាំង ធ្លាក់ចូលក្នុងទឹកព្រែក បណ្តាលឲ្យបោ.កក្បាលស្លា.ប់

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនជ្រុ.លចង្កូតទៅបុកបង្កាន់ដៃស្ពានអ្នកតាវាំង ធ្លាក់ចូលទៅក្នុងទឹកព្រែក បណ្តាលឲ្យបោ.កក្បាលស្លា.ប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១១០ ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ផលសុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៣ ឆ្នាំមុខរបរ អ្នកបើកឡាន មានស្រុកកំណើត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ ជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល-1AL-1663 ជិះតាមបណ្តោយផ្លូវ១១០ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុ.កបង្កាន់ដៃស្ពានអ្នកតាវាំង យ៉ាងពេញទំ.ហឹងបណ្តាលឲ្យធ្លាក់ទាំងម៉ូតូនិងមនុស្ស ចូលព្រែក បណ្តាលឲ្យបោ.កក្បាលស្លា.ប់នៅក្នុងទឹកព្រែកយ៉ាងអាណោចអាធ័ម ហើយភ្លាមនោះដែរ ប្រជាពលរដ្ឋក្នុងភូមិបាននាំគ្នាចុះទៅជួយស្រង់ ទាំងមនុស្សនិងម៉ូតូ មកលើគោករួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងក្រុមគ្រួសារឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកដល់រួចពិនិត្យនិងវាស់វែង ធ្វើកំណត់ហេតុប្រគល់ប្រគល់ម៉ូតូ និងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ៕ រក្សាសិទ្ធិដោយ៖សា មេត

spot_img
×