Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់សំណើច! ចោរ​ម្នាក់ ចេញ​រកស៊ី​ចំ​ថ្ងៃ​ស៊យ ឆ.ក់​ប៉ះចំ​នារី​ដៃស្អិ​ត ចាប់​កា.ច់​ផ្តួ.ល ស្លន់​ពេក លើក​ម៉ូតូ​ដួ.ល​ច្រងាប់​ច្រងិល ហើយ​ថែមទាំង…

spot_img

នេះជាខណៈពេលមួយ ដែលឃើញហើយពិតជាហួសចិត្ត អស់សំណើចជាខ្លាំង គ្រាដែលចោរម្នាក់ ពុំត្រឹមតែប្លន់ស្រ្តីម្នាក់មិនបានសម្រេចទេ តែថែមទាំងស្លន់ រត់គេចខ្លួន បណ្តាលឲ្យដួលម៉ូតូឡើងដាបត្រដួសតែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃ​ទី​២៩ ឧសភា នៅ​មុខគ្លីនិកឯកជនមួយកន្លែង នៅ​កណ្តាលទីក្រុង Teresina ប្រទេសប្រេ​ស៊ីល។

ក្នុងវីដេអូឃ្លីបបានបង្ហាញ នៅមុនពេលកើតហេតុ នារីម្នាក់កាន់ទូរស័ព្ទកំពុងឈរនៅលើផ្លូវឆ្ពោះទៅកាន់គ្លីនិក ស្រាប់តែមានចោរម្នាក់ជិះម៉ូតូមួយគ្រឿង ចូលមកកៀក និងចាប់ទាញទូរស័ព្ទពីដៃរបស់នាង។

តែទោះយ៉ាងណា ប្រហែលចំថ្ងៃស៊យ ចោររូបនេះ ត្រូវបាននារីមាឌធំនោះ ចាប់ដៃជាប់កាច់ផ្តួលទៅនឹងដីភ្លាមៗតែម្តង។ អ្វីដែលគួរឲ្យអស់សំណើចនោះ គឺក្រោយដួលទៅនឹងដី ចោររូបនេះបានងើបឡើងស្រវារើសទូរស័ព្ទ​និងកាបូបរបស់ខ្លួន រួចលើកម៉ូតូដួលឡើងច្រងាប់ច្រងិល និងមហាសែនស៊យទៀតនោះ គឺម៉ូតូក៏អត់ឆេះ បណ្តើរម៉ូតូរត់យ៉ាងត្រដាបត្រដួស។ តែទោះជាយ៉ាងណា ចោររូបនេះបានគេចខ្លួនទាំងព្រលឹងចុងសក់ ដោយសុវត្ថិភាព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×