Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ នឹង ដកហូតបានគ្រឿងញៀនចំនួន១ បព្ចាក់ធំ

spot_img

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ បានឃាត់ខ្លួន បុរសជនសង្ស័យម្នាក់ ដែលមុខសញ្ញាចែកចាយនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ខូវ សៀងឡុង ហៅ ឡុង អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់ធំ – ជញ្ជីងសម្រាប់ថ្លឹងគ្រឿង ញៀនចំនួន០១ -ស្គុតពណ៍ខ្មៅចំនួន០១ – ម៉ូតូ០១គ្រឿងម៉ាក MSX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FV-4168 ដែលមានលេខតួ 5400549 និងលេខម៉ាស៊ីន 6183។

ឥឡូវនេះ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×