Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​និង​ម៉ូតូ​ប៉ះ​គ្នា ខ្ទាត​ចូល​ក្រោម​រថយន្ត​ធំ កិន​ស្លាប់​៣​នាក់់​ឪពុក​ម្តាយ​និង​កូន​ក្នុង​ផ្ទៃ​

spot_img

​​កណ្តាល​ ៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បង្ក​ឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​ប៉ះ​គ្នា​ហើយ​ខ្ទាតចូល​ក្រោម​រថយន្ត​ធំ​បណ្តាលឲ្យ​កិន​ស្លាប់​៣​នាក់ (​កូន​ក្នុង​ពោះ​១​នាក់​) របួសធ្ងន់​កុមារី​១​នាក់ របួសស្រាល​៣​នាក់​ប្រុស ខូចខាត​ធ្ងន់​ម៉ូតូ​២​គ្រឿង រថយន្ត​ធំ​ខូច​ស្រាល​១​គ្រឿង នៅ​ថ្ងៃ​ទី​១៨​ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩​យប់ ចំណុច​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​៣៦-៣៧​។​

​នគរបាល​មូលដ្ឋាន​ស្រុក​ពញាឮ បាន​បញ្ជាក់​ពី​រឿងហេតុ​នេះ​ថា នៅវេលា​កើតហេតុ​ខាងលើ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ហ្សុយ​គី​វីវ៉ា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CW 9392 បើកបរ​ក្នុង​ទិសដៅ ពី​កើត​ទៅ​លិច ដោយ​ឈ្មោះ​ធ្លក សុផល ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ទីលំនៅ​ភូមិ​ស្រែ​ចិន្ដា ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ។ ដែល​ស្លាប់​កន្លែងកើតហេតុ​បាន​ឌុប​ប្រពន្ធ​រួម​ដំណើរ​ឈ្មោះ​ចាន់ សុខ​ឃីម មាន​ទីលំនៅ​ជាមួយ​គ្នា ស្លាប់​ទាំង​កូន​ក្នុង​ផ្ទៃ និង​មានកូន​រួម​ដំណើរ​ម្នាក់ទៀត មិន​ទាន់​ស្គាល់​ឈ្មោះ បាន​រងរបួស​ធ្ងន់ បញ្ជូន​នៅ​មន្ទីរពេទ្យ​គុន្ធបុប្ផា លុះ​បើកបរ​មក​ដល់​កន្លែង​កើតហេតុ បាន​ឡើង​វ៉ា​រថយន្ត​ខាងលើ (​រថយន្ត​ដែល​កិន​) ក៏​ជ្រុល​ទៅ​ប៉ះ​ដៃចង្កូត ជាមួយ​ម៉ូតូ​ដែល​បើកបរ​បញ្ច្រាសទិស ពី​លិច​ទៅ​កើត អ្នកបើកបរ​ឈ្មោះ​ឆួ ឆាង​ឈុន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​កំពង់​ចុះ​វា ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល រង​របួសស្រាល​ ​និង​អ្នករួមដំណើ​ឈ្មោះ​ណែម សុខា​វីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ប្រក់​ក្តារ ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល របួសស្រាល និង​អ្នករួមដំណើរ​ឈ្មោះ​ប៉ាន កុសល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​ចេតីយ៍​ថ្មី ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល របួសស្រាល ដោយ​អ្នក​ទាំង​៣​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាឮ ខណៈ​ម៉ូតូ​ទាំង​ពីរ​ប៉ះគ្នា ម៉ូតូ​ម៉ាកវីវ៉ា ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ ក៏​ខ្ទាត​ទៅ​ចូល​ក្រោម​រថយន្ត ម៉ាក Hyundai ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B 9354 ប្រភេទ​ដឹកទំនិញ​ធុន​ធំ ដែល​កំពុង​បើកបរ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ដោយ​ឈ្មោះ​ព្រាប ធា​ភេទ ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ត្រូវបាន​ឃាត់ខ្លួន កិន​ស្លាប់​ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​។ បច្ចុប្បន្ន​នគរបាល​ជំនាញ កំពុង​បន្ត​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×