Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​សង្ឃឹម​ហើ​យ! ឲ្យតែ​ធ្វើ​រឿង​នេះ​តាម គ្រូ​មហា​ជ័​យ ធានា​ថា អ្នក​ជំពាក់​លុយ​ទាំងប៉ុន្មាន នឹង​សង​គ្រប់​ចំនួន ទោះ ១០, ២០ ម៉ឺន$

ថ្មីៗនេះ គ្រូមហាជ័យ បារមីស្តេចនាគ បានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ទៀតហើយ បន្ទាប់ពីបានចែករំលែកវិធីសាស្រ្តថ្មីប្លែក អាចធ្វើឲ្យអ្នកជំពាក់លុយ ឲ្យទន់ចិត្តសងម្ចាស់បំណុលគ្រប់ៗចំនួន ដែលគ្រូធានាថានឹងមានប្រសិទ្ធភាព ប្រសិនបើធ្វើរឿងទាំងនេះតាមគ្រូ។

តាមរយៈវីដេអូខ្លីជាង ៤ នាទី គ្រូមហាជ័យ បានលើកឡើងថា ថ្ងៃនេះថ្ងៃសិល៍ លោកគ្រូសូមចែករំលែកវិធីសាស្រ្តបន្ទន់ចិត្ត អ្នកជំពាក់លុយទាំងអស់មកសងវិញគ្រប់ចំនួន ដែលក្នុងនោះទាំង ១០, ២០ ម៉ឺន 30$ ឬ 100$ ក្តី គឺអាចប្រមូលមកវិញទាំងអស់។

គ្រូបន្តថា សម្រាប់របៀបធ្វើ គឺម្ចាស់បំណុលគ្រាន់តែរកផ្កាឈូក ៥ ទង ផ្លែឈើ១ចាន៥មុខ និងអុធធូប៥សរសៃ លើកដៃបួងសួងទៅដល់សក្កទេវរាជ ស្តេចនៃទេវតា ឲ្យជួយបន្ទន់ចិត្តអ្នកជំពាក់ សូមយកលុយមកសងវិញផង។ គ្រូបានអះអាងថា ឲ្យតែធ្វើបែបនេះ ទោះជំពាក់ ១០ ម៉ឺនដុល្លារ ក៏មកវិញដែរ។

តែទោះជាយ៉ាងណា ក្រោយឃើញគួរឲ្យអស់សំណើចខ្លាំងពេក អ្នកលេងបណ្តាញសង្គមជាច្រើន បានចូលខមិនសួរ និងចំអកត្រង់ៗថា៖ «ចង់អោយលោកគ្រួជួយបន្ទន់ចិត្ត រុស្សុីឈប់បាញ់អ៊ុយក្រែន តើលោកគ្រូជួយបានអត់?, ឥឡូវ ប្រថុយជឿមួយក្ដារចុះ ត្រៀមខ្លួនអោយហើយទៅអ្នកជំពាក់លុយខ្ញុំៗ លែងទៅទារខ្លួនឯងហើយ អោយស្ដេចទេវតា ទៅទារម្ដង, កោរអត់ចេញមែនរោមភ្នែកហ្នឹង មើលទៅយ៉ាប់ណាស់,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×