Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំគណៈកម្មការអាស៊ានសម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍លើកទី១៥ ថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២២

spot_img

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងអាណត្តិជាប្រធាន នៃកិច្ចប្រជុំគណៈកម្មការអាស៊ាន សម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ (ACMW) ឆ្នាំ២០២២-២០២៣ បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំគណៈកម្មការ ACMW លើកទី១៥ នៅថ្ងៃ២២-២៣ ខែមិថុនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។

ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិង ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការ ជាប្រធាន ដឹកនាំកិច្ច ប្រជុំ ដោយមានការចូលរួម ពី មន្រ្តីបង្គោល ACMW នៃរដ្ឋសមាជិកអាស៊ានទាំង១០, លេខាធិការដ្ឋានអាស៊ាន, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍន៍នានាផងដែរ។

សូមជម្រាបថា កិច្ចប្រជុំ ACMW ជាកិច្ចប្រជុំប្រចាំឆ្នាំ មាន គោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃផែនការសកម្មភាព ដើម្បីអនុវត្តឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ ឆ្នាំ២០១៨-២០២៥។

ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចប្រជុំ ACMW និងការប្តេជ្ញាចិត្តនិងចក្ខុវិស័យ ដែលរដ្ឋសមាជិកអាស៊ាន បានរួមគ្នាក្នុងការលើកកម្ពស់ និងការពារសិទ្ធិពលករទេសន្តរប្រវេសក៍ តាមរយៈស្មារតីនៃការចាប់ផ្តើមកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការ ACMW ក្នុងខែកញ្ញា ឆ្នាំ២០០៨ នៅប្រទេសសិង្ហបុរី។

ឯកឧត្តមក៏បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការទទួលស្គាល់ និងលើកកម្ពស់តួនាទីរបស់ពលករទេសន្តរប្រវេសន៍ក្នុងការស្តារសេដ្ឋកិច្ច និងការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ដើម្បីរួមគ្នាលើកកម្ពស់ការធ្វើទេសន្តរប្រវេសន៍ការងារប្រកប ដោយ សុវត្ថិភាព ចល័តភាពកម្លាំងពលកម្មដែលមានសុខភាពល្អ និងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីពីរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានកិច្ចប្រជុំនៃគណៈកម្មការ ACMW ដែលលើកទីមួយនៅក្នុងឆ្នាំ២០១២៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×