ភ្នំពេញៈ អុញនោះ ! ស្ងាត់ៗស្រាប់តែម្ចាស់បំណុលបានប្រកាសជាសាធារណៈឲ្យលោកឧកញ៉ា ហម រ៉ន និងលោកឧកញ៉ា វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុន បុរីវីអាយភី (VIP) ចូលខ្លួនដោះស្រាយជាបន្ទាន់ និងបានព្រមានថា បើសិនជាមិនចូលដោះស្រាយបំណុលឲ្យបានមុនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់។
យោងតាមគណនីហ្វេសប៊ុក ហនុមាន Media បានសរសេរថា “សូមជូនដំណឹងដល់លោកឧកញ៉ាទាំងពីរ!ដែលជាម្ចាស់បុរី VIP សូមលោកឧកញ៉ាទាំងពីរចូលរួមដោះស្រាយបំណុល ខាងក្រុមហ៊ុនយើងខ្ញុំជាបន្ទាន់ បុគ្គលពីរនាក់នេះមានការដោះសារនឹងលើកថ្ងៃជាច្រើនសារ បើលោកឧកញ៉ាទាំងពីរមិនចូលរួមដោះស្រាយបំណុលមុនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់”។
ប្រភពដដែលមិនបានបញ្ជាក់ថា តើលោកឧកញ៉ា ហម រ៉ន និងលោកឧកញ៉ា វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុន បុរីវីអាយភី (VIP) ជំពាក់លុយក្រុមហ៊ុនណាមួយទេ និងក៏មិនបានបញ្ជាក់អំពីទំហំទឹកប្រាក់ដែលជំពាក់ដែរ។
ទាក់ទងករណីនេះ ឲ្យលោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុន បុរីវីអាយភី (VIP) មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ទិដោយ ៖ CEN